ប្លក​បោះ​ឆ្នោត
ព័ត៌មាន​សម្រាំង​សម្រាប់​ជ្រើស​រើស​ជា​ព័ត៌មាន​ធំ​ទាំង​ ១០ ​នៅ​អាស៊ី​អាគ្នេយ៍​ប្រចាំ​ឆ្នាំ ​២០១៤
       ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ប្រិយមិត្ត​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​និង​សម្ព័ន្ធ​អាស៊ាន​ថែម​ទៀត​ ព្រម​និង​បង្កើន​ការ​ផ្លាស់​ប្តូរ​ខាង​ព័ត៌មាន​ជា​មួយ​ប្រិយមិត្ត វិទ្យុ​អន្តរជាតិ​ចិន​(CRI)បាន​ប្រារព្ធ​​ធ្វើ​សកម្មភាព​បោះ​ឆ្នោត​ជ្រើស​រើស​ព្រឹត្តិការណ៍​ធំ​ទាំង​ ១០​ នៅ​អាស៊ី​អាគ្នេយ៍​ប្រចាំ​ឆ្នាំ​ ២០១៤ ​ចាប់​ពី​ថ្ងៃទី​ ១២​ ខែ​ធ្នូ​ត​ទៅ​ ។ វិទ្យុ​អន្តរជាតិ​បាន​ជ្រើស​រើស​ជា​ជំហាន​ដំបូង​នូវ​ព្រឹត្តិការណ៍​ធំ​ចំនួន​ ១៥ ​សម្រាប់​ប្រិយមិត្ត​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ ព្រម​និង​អញ្ជើញ​ប្រព័ន្ធ​សារ​ព័ត៌មាន​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្េនយ៍​ចូលរួម​បោះ​ឆ្នោត​ផង​ដែរ​ ។ ​​នៅ​ចុង​ក្រោយ​បំផុត​ វិទ្យុ​អន្តរជាតិ​ចិន​នឹង​​បង្កើត​គណៈកម្មការ​ជំនាញ​ ហើយ​យោង​តាម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​និង​ប្រិយមិត្ត​ទាំង​អស់​មក​កំណត់​នូវ​ព្រឹត្តិការណ៍​ធំ​ទាំង​ ១០​ ប្រចាំ​ឆ្នាំ​ ២០១៤ ។​នៅ​ថ្ងៃទី​ ៣១​ ខែ​ធ្នូ​ វិទ្យុ​អន្តរជាតិ​ចិន​នឹង​រួម​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​ប្រកាស​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នេះ ។​សូម​ស្វាគមន៍​ប្រិយមិត្ត​សកម្ម​ចូលរួម​សកម្មភាព​បោះ​ឆ្នោត​ជ្រើស​រើស​តាម​បណ្តាញ​អ៊ីនធើណេត​អំពី​ព្រឹត្តិការណ៍​ធំ​ទាំង​១០នៅ​អាស៊ី​អាគ្េនយ៍​ប្រចាំ​ឆ្នាំ​ ២០១៤។
        សូមស្វាគមន៍ប្រិយមិត្តសកម្មចូលរួមសកម្មភាពបោះឆ្នោតជ្រើសរើស។
ព័ត៌មាន
• ១,ឧប្បត្តិហេតុធ្លាក់យន្តហោះ និងយន្តហោះបាត់ការទាក់ទងរបស់ម៉ាឡេស៊ីនាំឲ្យ​ពិភពលោកមានភាពរំជើបរំជួល
• ២,រដ្ឋាភិបាលប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព​គ្រប់​ជ្រុងជ្រោយជាមួយកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលធំបំផុត
• ៣,កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាមេរិក-អាស៊ានលើកដំបូងបានប្រារព្ធ​ឡើង​នៅ​កោះហាវ៉ៃ
• ៤,ប្រទេសវៀតណាមបោះបង់សិទ្ធិរៀបចំការប្រកួតកីឡាអាស៊ីឆ្នាំ ២០១៩ ប្រទេស​ឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ
• ៥,សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងស្តីពី​ការពង្រឹង កិច្ចសហប្រតិបត្តិការលើកិច្ចការពារ"
• ៦,ប្រទេសវៀតណាម និងចិនយល់ស្របលើការដោះស្រាយបញ្ហាលើសមុទ្រ​ដោយ​សមរម្យ
• ៧,ឧប្បត្តិហេតុធ្លាក់យន្តហោះយោធារបស់ប្រទេសឡាវបានបណ្តាលឲ្យថ្នាក់​​ដឹក​នាំ ​សំខាន់ចំនួនបួនរូបស្លាប់បាត់បង់ជីវិត
• ៨,យោធាថៃធ្វើរដ្ឋប្រហារទទួលគ្រប់គ្រងរដ្ឋអំណាច
• ៩,លោក ចូកូ វីដូដូ ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូនេស៊ី
• ១០,គណបក្សប្រឆាំងរបស់កម្ពុជាបញ្ចប់សកម្មភាពពហិការ និងចូលធ្វើការ​ក្នុង​រដ្ឋសភា
• ១១,ប្រទេសចិនលើកឡើងនូវ "ទស្សនៈគន្លងពីរ" សម្រាប់​ដោះស្រាយ​បញ្ហា​សមុទ្រចិន​ខាង​ត្បូង
• ១២,ប្រទេសម៉ាឡេស៊ីបានត្រូវជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុម​ប្រឹក្សា សន្តិសុខ
• ១៣,ប្រទេសអាស៊ានទាំង ១០ នឹងក្លាយជាប្រទេសផ្តួចផ្តើមនៃការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
• ១៤,ការបោះឆ្នោតសកលរបស់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំក្រោយនឹងអនុលោមតាម​រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
• ១៥,ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍នាំគ្នាបង្ការយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យកម្លាំង អង្គការរដ្ឋអ៊ីស្លាមកាន់តែរាលដាលថែមទៀត