១០,គណបក្សប្រឆាំងរបស់កម្ពុជាបញ្ចប់សកម្មភាពពហិការ និងចូលធ្វើការ​ក្នុង​រដ្ឋសភា
2014-12-17 15:34:17  cri  Web Editor:Xu
ថ្ងៃ​ទី​២២​ខែ​កក្កដា​ ក្រោយ​ពី​បាន​ធ្វើ​ជំនួប​ចរចា​នៅ​រាជ​ធានី​ភ្នំពេញ​ សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្រ្តី​កម្ពុជា​និង​ជា​អនុប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​និង​សម្តេច​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ បក្ស​សង្រ្គោះ​ជាតិ​នឹង​បញ្ចប់​សកម្មភាព​ពហិការ​ដែល​បាន​អូសបន្លាយ​អស់រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​នោះ​ ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋសភា​ដើម្បី​រួម​គ្នា​​ជា​​មួយ​បក្ស​ប្រជាជន​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ជាតិ​។ នៅ​​ថ្ងៃ​ទី​៥​ខែ​សីហា​ សមាជិក​តំណាង​រាស្រ្ត​​ចំនួន​៥៥​រូប​របស់​​បក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​សច្ចាប្រណិធាន​ក្រោម​ព្រះរាជា​ធិបតីភាព​​ព្រះបាទ​សម្តេច​​ព្រះ​បរមនាថ​ នរោត្តម​ ស៊ីហមុនី​​ព្រះ​មហាក្សត្រ​កម្ពុជា​។ ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំង​២​ដែល​បណ្តាល​មកពី​​លទ្ធផល​នៃ​ការ​បោះឆ្នោត​សកល​​នា​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ត្រូវ​​បាន​បញ្ចប់​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ