៦,ប្រទេសវៀតណាម និងចិនយល់ស្របលើការដោះស្រាយបញ្ហាលើសមុទ្រ​ដោយ​សមរម្យ
2014-12-17 15:30:42  cri  Web Editor:Xu

      ថ្ងៃ​ទី ២​ខែ​ឧសភា នាវា​វៀតណាម​បាន​ចាប់​ផ្តើម​សកម្មភាព​រុល​ចូល​លំហ​សមុទ្រ​ក្បែរ​អណ្តូង​ប្រេង​លេខ ៩៨១ របស់​ប្រទេស​ចិន​ដែល​ស្ថិត​នៅ​លំហ​សមុទ្រ​ជាប់​និង​ប្រជុំ​កោះ Xisa បន្ទាប់​ពី​នោះ ក្នុង​ប្រទេស​វៀតណាម​បាន​កើត​មាន​បាតុកម្ម​ប្រឆាំង​ប្រទេស​ចិន ទំនាក់​ទំនង​រវាង​ចិន​និង​វៀតណាម​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ។ ថ្ងៃទី ២៧ ខែ​សីហា អគ្គលេខាធិការ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ចាត់​បញ្ជូន​បេសកជន​ពិសេស​មក​កាន់​ប្រទេស​ចិន បក្ស​កាន់​អំណាច​របស់​ប្រទេស​ទាំង​ពីរ​ចិន​និង​វៀតណាម​បាន​ធ្វើ​កិច្ច​ជំនួប​ជាន់​ខ្ពស់​នៅ​ក្រុង​ប៉េកាំង ។ បន្ទាប់​ពី​នោះ ប្រទេស​ទាំងពីរ​បាន​ធ្វើ​កិច្ច​ជំនួប​ជា​ច្រើន​លើក​ទៀត ហើយ​យល់​ព្រម​ដោះ​ស្រាយ​បញ្ហា​លើ​សមុទ្រ​ឲ្យ​បាន​ល្អ​ដោយ​អនុលោម​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​និង​មតិ​ឯកភាពគ្នា​មាន​ពាក់ព័ន្ធ ។ ថ្ងៃទី ១០ ខែវិច្ឆិកា លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជាមួយ​លោក Truong Tan Sang ប្រធាន​រដ្ឋ​វៀតណាម​ដែល​អញ្ជើញ​មក​ចូលរួម​សនិ្នសីទ APEC នៅ​ក្រុង​ប៉េកាំង ហើយ​បាន​ថ្លែងថា ភាគី​ទាំងពីរ​ត្រូវរួម​គ្នា​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​និន្នាការ​ល្អ​ប្រសើរ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ