ថ្ងៃទី៨ខែមីនា យន្តហោះMH370នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលហោះពីក្រុងគូឡាឡាំពួរទៅព្រលានយន្តហោះអន្តរជាតិប៉េកាំង បានបាត់ការទាក់ទងក្រោយពីបានហោះឡើងមិនយូរប៉ុន្មាន នៅលើយន្តហោះមានមនុស្ស២រយ៣៩នាក់។ សកម្មភាពជួយសង្គ្រោះអន្តរជាតិដែលមានការចូលរួមពី២៦ប្រទេសបានធ្វើនៅមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា ប៉ុន្តែមកទល់បច្ចុប្បន្ននេះយន្តហោះដែលបាត់ការទាក់ទងនៅមិនទាន់រកឃើញនៅឡើយទេ។ ថ្ងៃទី១៧ខែកក្កដា យន្តហោះMH17នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលហោះពីទីក្រុងអាំស្ទែរដាំរដ្ឋធានីហុល្លង់ទៅកាន់ទីក្រុងគូឡាឡាំពួររដ្ឋធានីម៉ាឡេស៊ី បានធ្លាក់នៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែលជិតនឹងព្រំដែនរុស្ស៊ី បណ្តាលឲ្យមនុស្សលើយន្តហោះចំនួន២រយ៩៨នាក់់បាត់បង់ជីវិតទាំងអស់ ។ ការងារស៊ីបអង្កេតនៃឧបត្តិហេតុធ្លាក់យន្តហោះនេះបានជួបនឹងឧបសគ្គជាច្រើនដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន មូលហេតុនៃការធ្លាក់យន្តហោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។