៨,យោធាថៃធ្វើរដ្ឋប្រហារទទួលគ្រប់គ្រងរដ្ឋអំណាច
2014-12-17 14:30:11  cri  Web Editor:Xu
        យោធា​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ទទួល​គ្រប់​គ្រង​រដ្ឋអំណាច។ ថ្ងៃ​ទី​២២​ខែ​ឧសភា លោក​ឧត្តម​សេនីយ​Prayuth Chan-ocha​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ​បាន​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​យោធា និង​ប្រកាស​បញ្ឈប់​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ជា​បណ្តោះ​អាសន្ន រំលាយ​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​ស្រី​យីង​ឡាក់ បង្កើត​ក្រុម​ប្រឹក្សា​​រក្សា​របៀបរៀបរយ​និង​សន្តិភាព​ជាតិ ព្រមទាំង​ទទួល​បន្ទុក​ផ្ទាល់​ជា​អ្នក​ទទួល​ខុស​ត្រូវ​រួម ដូច្នេះ​បាន​បញ្ចប់​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​របស់​​ប្រទេស​ថៃ​ដែល​បាន​ដំណើរ​ការ​អស់​រយៈពេល​​ជិត​កន្លះ​ឆ្នាំ​នោះ។កាល​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា ព្រះ​បាទភូមីបុល ព្រះមហាក្សត្រ​ថៃ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​តែងតាំង​លោក​ Prayuth Chan-ochaជាប្រធាន​នៃ​ក្រុម​ប្រឹក្សា​​រក្សា​របៀបរៀបរយ​និង​សន្តិភាព​ជាតិ។នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា ព្រះ​បាទភូមីបុល​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​​តែង​តាំង​លោក​Prayuth Chan-ocha​ជា​នាយក​រដ្ឋមន្រ្តី​អាណត្តិ​ទី​២៩​របស់​​ប្រទេសថៃ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ