៩,លោក ចូកូ វីដូដូ ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូនេស៊ី
2014-12-17 14:32:10  cri  Web Editor:Xu

       លោក Joko Widodo ត្រូវបាន​​ជ្រើសតាំង​​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ។

ថ្ងៃទី ២២ ខែ​កក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​នៃប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្រកាស​ថា​ លោក Joko Widodo បេក្ខជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​និង​ជា​អភិបាល​ខេត្ត​ហ្សកាតា​​បាន​ទទួល​ជ័យ​ជំនះ​លើ​​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដែល​បាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ៩ ខែ​កក្កដា​ដោយ​មានសំឡេង​ឆ្នោត​គាំទ្រ​ចំនួន​ ៥៣.១៥ ​ភាគរយ​ ។​ ថ្ងៃ​ទី ២០ ខែ​តុលា​ លោក Joko Widodo បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់តំណែង​ ជំនួស​លោក Susilo និង​ក្លាយ​ទៅ​​ជា​ប្រធានាធិបតី​អាណត្តិ​ទី ៧ នៃប្រទេស​ឥណ្ឌូនេស៊ី​ ។ ​លោក Joko Widodo ជាប្រធានាធិតី​ឥណ្ឌូនេស៊ី​ទីមួយ​ដែល​មាន​ដើម​កំណើត​ពី​គ្រួសារ​ប្រជាជន​សាមញ្ញ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ