១៣,ប្រទេសអាស៊ានទាំង ១០ នឹងក្លាយជាប្រទេសផ្តួចផ្តើមនៃការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
2014-12-17 14:39:57  cri  Web Editor:Xu
ប្រទេស​អាស៊ាន​ទាំង​ ១០​ នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ផ្តួច​ផ្តើម​នៃ​ការ​​បង្កើត​ធនាគារ​វិនិយោគ​​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ។​ ថ្ងៃ​ទី​ ២៤​ ខែ​តុលា​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​និង​តំណាង​​ទទួល​សិទ្ធិ​នៃ​ប្រទេសចំនួន​ ២១​ ​​ដែល​មាន​បំណង​ក្លាយ​ទៅ​ជា​ប្រទេស​ជា​សមាជិក​នៃការ​បង្កើត​ធនាគារ​​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​​ ​មាន​ដូច​ជា​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ចំនួន​ ៩ បាន​ចុះ​ហត្ថលេខា​នៅក្រុង​ប៉េកាំង​ ដោយ​បាន​សម្រេច​ចិត្ត​​ធ្វើ​ការ​រួម​សហការ​គ្នា​បង្កើត​​ធនាគារ​​វិនិយោគ​​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​​ ។​ ថ្ងៃ​ទី​ ២៥ ខែ​វិច្ឆិកា​ លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​បាន​តាង​នាម​ឲ្យ​​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​អំពី​ការ​រៀបចំ​និង​បង្កើត​ធនាគារ​​​​វិនិយោគ​​​ហេដ្ឋារចនា​សម្ព័ន្ធ​​អាស៊ីនៅក្រុង​ហ្សាកាតា​ ។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ជា​សមាជិក​ទី​ ២២ ​ដែល​មាន​បំណង​បង្កើត​ធនាគារ​នេះ​ ។ គម្រោង​អំពី​ការ​អភិវឌ្ឍន៍​​ថ្មី​​​ដោយ​ពហុភាគី​ក្នុងតំបន់​អាស៊ី​ដែល​ផ្តួច​ផ្តើម​ដោយ​ប្រទេស​ចិន​នឹង​​ចាប់​ដំណើរ​ការ​​នៅ​មុន​ដំណាច់​​ឆ្នាំ​ ២០១៥​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ដែល​ខ្វះ​ខាត​មូលធន​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ។​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ