ថ្ងៃទី២៧ខែមីនា រដ្ឋាភិបាលហ្វីលីពីននិងរណសិរ្សរំដោះអ៊ីស្លាមMoroដែលជាអង្គការប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលធំបំផុត បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយជាផ្លូវការនៅទីក្រុងម៉ានីល ក្នុងគោលបំណងបញ្ចប់ការប៉ះទង្គិចប្រដាប់អាវុធនៅកោះMindanaoភាគខាងត្បូងប្រទេសហ្វីលីពីនដែលបានអូសបន្លាយអស់រយៈពេលរាប់សិបឆ្នាំមកហើយនោះ ។ កិច្ចព្រមព្រៀងនេះនិងក្លាយទៅជាមូលដ្ឋាននៃសេចក្តីព្រាងច្បាប់មូលដ្ឋានBangsamoro សំរាប់ក្រាសផ្លូវឲ្យជនជាតិមូស្លីមហ្វីលីពីនបង្កើតអង្គភាពជាក់ស្តែងផ្នែកនយោបាយអនុប្រទេសដែលមានឈ្មោះថា Bangsamoroនៅតំបន់កោះMindanao ដើម្បីជំនួសតំបន់ស្វយ័តជនជាតិមូស្លីមMindanaoនាពេលបច្ចុប្បន្ន។