៤,ប្រទេសវៀតណាមបោះបង់សិទ្ធិរៀបចំការប្រកួតកីឡាអាស៊ីឆ្នាំ ២០១៩ ប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ
2014-12-17 14:37:02 cri Web Editor:Xu
ថ្ងៃទី១៧ខែមេសា លោកNguyen Tan Dungនាយករដ្ឋមន្រ្តីប្រទេសវៀតណាមបានប្រកាសថា ប្រទេសវៀតណាមបោះបង់សិទ្ធិរៀបចំការប្រកួតកីឡាអាស៊ីលើកទី១៨នៅឆ្នាំ២០១៩ មូលហេតុគឺប្រទេសវៀតណាមកង្វះខាតបទពិសោធរៀបចំការប្រកួតទ្រង់ទ្រាយធំ ព្រមនិងមិនបានធ្វើការងារត្រៀមរៀបចំឲ្យល្អចំពោះការប្រកួតកីឡានេះ។ថ្ងៃទី២០ខែកញ្ញា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានបើកធ្វើសន្និសីទអ្នកតំណាង ហើយបានអនុម័តលើសំណើសុំរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីលើកទី១៨ ហើយបានកំណត់ថាការប្រកួតកីឡាលើកនេះនឹងបើកធ្វើនៅក្រុងហ្សាកាតារប្រទេសឥណ្ឌូនេស៊ី។