១២,ប្រទេសម៉ាឡេស៊ីបានត្រូវជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា សន្តិសុខ
2014-12-17 14:38:21 cri Web Editor:Xu
ប្រទេសម៉ាឡេស៊ីត្រូវជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ។ ថ្ងៃទី១៨ ខែតុលា ក្នុងសន្និសីទពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសម៉ាឡេស៊ីបានត្រូវជ្រើសតាំងជាប្រទេសមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឆ្នាំ ២០១៥ - ២០១៦ ដោយទទួលបានសំឡេងឆ្នោត ១៨៧ សំឡេង។ នេះជាលើកទីបួនហើយដែលប្រទេសម៉ាឡេស៊ីត្រូវបានជ្រើសតាំងជាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ។ ប្រទេសម៉ាឡេស៊ីសង្ឃឹមថា ក្នុងអំឡុងពេលធ្វើជាប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខលើកនេះ អាចប្រើប្រាស់បទពិសោធន៍ក្នុងកិច្ចការអន្តរជាតិ ក្នុងន័យដើរតួនាទីពិសេសរបស់ខ្លួនក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍន៍នៃអន្តរជាតិ ។