ការបោះឆ្នោតសកលរបស់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំក្រោយនឹងអនុលោមតាមរដ្ឋធម្មនុញបច្ចុប្បន្ន ថ្ងៃទី១១។ ខែវិច្ឆិកា លោកU Shwe Mannប្រធានសភាមីយ៉ាន់ម៉ាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងអំឡុងពេលនៃរដ្ឋាភិបាលអាណត្តិក្រោយទើបអាចវិសោធនកម្មរដ្ឋធម្មនុញបាន ការបោះឆ្នោតសកលនៅដំណាច់ឆ្នាំក្រោយនៅតែត្រូវអនុលោមតាមរដ្ឋធម្មនុញបច្ចុប្បន្នដដែល។លោកក៏បានមានប្រសាសន៍ដែរថា តើមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញត្រូវវិសោធនកម្មឬអត់គឺត្រូវសម្រេចប្រជាជន នៅខែឧសភា ឆ្នាំក្រោយនឹងរៀបចំធ្វើការបោះឆ្នោតប្រជាមតិអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ។តាមការកំណត់នៃមាត្រាមានពាក់ព័ន្ធនៅក្នុងរដ្ឋធម្មនុញ លោកស្រីAungSanSuuKyiប្រធានសម្ព័ន្ធប្រជាធិបតេយ្យទូទាំងប្រទេសមិនអាចចូលរួមការបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំមីយ៉ាន់ម៉ាបានទេ៕