១៥,ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍នាំគ្នាបង្ការយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យកម្លាំង អង្គការរដ្ឋអ៊ីស្លាមកាន់តែរាលដាលថែមទៀត
2014-12-17 14:42:24 cri Web Editor:Xu
ប្រទេសជាច្រើននៅអាស៊ីអាគ្េនយ៍នាំគ្នាបង្ការយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យកម្លាំងអង្គការរដ្ឋអ៊ីស្លាមកាន់តែរាលដាលថែមទៀត។ កម្លាំងនៃអង្គការជ្រុលនិយមឆ្លងដែនគឺអង្គការរដ្ឋអ៊ីស្លាមបានជ្រាបចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងហ្វីលីពិនជាដើម។ថ្ងៃទី៤ ខែសីហា លោកSusiloប្រធានាធិបតីឥណ្ឌូនេស៊ីបានបើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហានយោបាយនិងសន្តិសុខ ហើយប្រកាសេធ្វើការពិនិត្យអង្កេតនិងហាមឃាត់អង្គការរដ្ឋអ៊ីស្លាម និងសម្រេចចាត់វិធានការជាច្រើនដើម្បីហាមឃាត់កម្លាំងអង្គការរដ្ឋអ៊ីស្លាមកុំឲ្យរាលដាលនៅឥណ្ឌូនេស៊ី។ថ្ងៃទី២៩ ខែកញ្ញា ម៉ាឡេស៊ីបានបញ្ជាក់ថា នៅក្នុងប្រទេសខ្លួនមានមនុស្សជាង៣០នាក់បានចូលរួមជាមួយអង្គការរដ្ឋអ៊ីស្លាម ហើយមានបណ្តាញទំនាក់់ទំនងសង្គមដែលគាំទ្រអង្គការរដ្ឋអ៊ីស្លាម ប៉ូលិសបានពិនិត្យតាមដានយ៉ាងដិតដល់នូវបណ្តេញទំនាក់ទំនងសង្គម ដើម្បីបង្ការកុំឲ្យប្រជាជនត្រូវពង្វក់ឲ្យចូលរួមជាមួយអង្គការនេះ។ថ្ងៃទី២៥ ខែកញ្ញា រដ្ឋាភិបាលហ្វីលីពីនបានបដិសេធលក្ខខណ្ឌដោះលែងចំណាប់ខ្មាំងជនជាតិអាល្លឺម៉ង់ដែលលើកឡើងដោយអង្គការប្រដាប់អាវុធAbuSayyafដែលបានប្រកាសពីភក្តីភាពចំពោះអង្គការរដ្ឋអ៊ីស្លាម។ប្រទេសទាំង៣បានបើកធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មដោយឡែកពីគ្នាជាមួយនឹងអាមេរិក បារាំងនិងអាល្លឺម៉ងជាដើម៕