៣,កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាមេរិក-អាស៊ានលើកដំបូងបានប្រារព្ធឡើងនៅកោះហាវ៉ៃ
2014-12-17 14:34:28 cri Web Editor:Xu
ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែមេសា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក-អាស៊ានបានបើកធ្វើនៅកោះហាវ៉ៃសហរដ្ឋអាមេរិកក្រោមអធិបតីភាពរបស់លោកHagelរដ្ឋមន្រ្តីការពាជាតិអាមេរិក ប្រធានបទសំខាន់គឺពិគ្រោះពិភាក្សាស្តីពីបញ្ហាថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើផ្នែកជួយសង្គ្រោះមនុស្សធម៌និងការផ្តល់ជំនួយដល់គ្រោះមហន្តរាយនៅថ្ងៃអនាគត។លោកHagelបានថ្លែងនៅពេលមុននោះថា មានការចាំបាច់ក្នុងការអញ្ជើញរដ្ឋមន្រ្តីការពាជាតិនៃបណ្តាប្រទេសអាស៊ានទាំង១០មកកោះHawaii មកដល់ទឹកដីរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធសារព័ត៌មានបានធ្វើការអត្ថាធិប្បាយថា សន្និសីទលើកនេះមានអត្ថន័យជាប្រវត្តិសាស្រ្ត បានបង្ហាញពីឋនៈដ៏សំខាន់របស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តយោធារបស់សហរដ្ឋអាមេរិក។