៧,ឧប្បត្តិហេតុធ្លាក់យន្តហោះយោធារបស់ប្រទេសឡាវបានបណ្តាលឲ្យថ្នាក់​​ដឹក​នាំ ​សំខាន់ចំនួនបួនរូបស្លាប់បាត់បង់ជីវិត
2014-12-17 14:44:29  cri  Web Editor:Xu

      ថ្ងៃទី ១៧ ​ខែ​ឧសភា  ​យន្តហោះ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​​ខេត្ត​ Xieng kouang  ​ភាគ​ឦសាន​ប្រទេស​ឡាវ  ​ក្នុង​ចំណោម​មនុស្ស​ចំនួន​ ១៧ ​នាក់​នៅលើ​យន្តហោះ​មានតែ​បី​នាក់​ប៉ុណ្ណោះ​ដែល​​​នៅ​រស់រាន​មាន​ជីវិត​​។ អ្នក​រងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​រួមមាន​លោក​ Douangchay  Phichith​ ​ ឧបនាយករដ្ឋមន្រ្តី​​និងជារដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ​ លោក​Thongbanh  Sengarkhoum  ​​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ  ​​ ​លោក​ Sugan  mahalath  ​​អគ្គលេខាធិការសាលាក្រុងវៀងចន្ទន៍​ និងលោក​ Cheuang  Soumbounkhan​ រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​​មជ្ឈិម​នៃ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​​ជាដើម​។  ​តាមផែនការ ​ថ្នាក់​ដឹកនាំ​ទាំង​នេះ​នឹង​​ហោះ​ទៅ​កាន់​​ខេត្ត​​ Xieng kouang  ​​ដើម្បី​ចូលរួម​សកម្មភាព​អបអរ​​ខួប ៥៥ ​ឆ្នាំ​នៃ​ការបង្កើត​​កង​​ពលធំ​លេខ​ពីរ​នៃ​យោធា​ឡាវ​។ ​តាម​លទ្ធផល​ស៊ើបអង្កេត​ជា​​ជំហាន​ដំបូង​បាន​អោយ​ដឹង​ថា  ​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​​ប្រហែល​បណ្តាល​មកពី​កំហុស​ខាង​បច្ចេកទេស៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ