ថ្ងៃទី៩ខែសីហា លោកWang Yiរដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងនូវទស្សនៈគន្លងពីរសម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងអំឡុងពេលសន្និសីទរដ្ឋមន្រ្តីការបរទេសនិងសន្និសីទពាក់ព័ន្ធមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលបើកធ្វើនៅក្រុងណៃពីដោរដ្ឋធានីមីយ៉ាន់ម៉ា។ ថ្ងៃទី១៣ខែវិច្ឆិកា លោកLi Keqiangនាយករដ្ឋមន្រ្តីចិនបានបកស្រាយបន្ថែមអំពីទស្សនៈគន្លងពីរនៅក្នុងសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានដែលបើកធ្វើនៅក្រុងណៃពីដោដោយបញ្ជាក់ថាជម្លោះពាក់ព័ន្ធនឹងអាស្រ័យដោយសាមីប្រទេសយោងតាមការពិតនៃប្រវត្តិសាស្រ្ត ច្បាប់អន្តរជាតិនិងសេចក្តីប្រកាសប្រតិបត្តិការសមុទ្រចិនខាងត្បូង ហើយឆ្លងតាមរយៈការចរចាមកដោះស្រាយជម្លោះដោយសន្តិវិធី។ សន្តិភាពនិងសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូងគឺអាស្រ័យដោយការរួមគ្នាគាំពាររបស់ប្រទេសចិននិងប្រទេសអាស៊ាន។ ភាគីចិនយល់ព្រមសកម្មធ្វើការពិភាក្សា ដើម្បីឈានដល់ការអនុវត្តក្រមប្រតិបត្តិការសមុទ្រចិនខាងត្បូង៕