ឯកអគ្គរដ្ឋទូតថៃប្រចាំនៅប្រទេសចិនថ្លែងថា គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនាំមកនូវផលប្រយោជន៍ជាច្រើនដល់បណ្តាប្រទេសអាស៊ាន អនាគតនៃកិច្ចសហប្រតិបត្តិការមានភាពកាន់តែទូលំទូលាយ
2019-03-12 14:27:04
ពេលទទួលបទសម្ភាសន៍ពិសេសពីទីភ្នាក់ងារសិនហួរ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរជាមួយអ្នកសារព័ត៌មានចិន ស៊ីនហួ ដោយសម្តេចបានកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះសមិទ្ធផលដែលគណបក្ស កុម្មុយនិស្តចិនទទួលបានក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមកនេះ។ សម្តេចបានបញ្ជាក់ថា ការ អភិវឌ្ឍរបស់ប្រទេសចិនបានអំណោយផលដល់ការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅក្នុងទូទាំងពិភពលោកផងដែរ ។
ដោយពឹងផ្អែកលើយុទ្ធសាស្រ្ត "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន បានឈានចូលដល់សភាពការណ៍ថ្មី។បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន មានមូលដ្ឋាននិងទ្រង់ទ្រាយជាជំហានដំបូង ហើយក្នុងផ្នែកសហការខាងការកសាងសួនផលិតកម្មនិងផ្លូវដែកល្បឿនលឿនជាដើម កំពុងទទួលបាននូវលទ្ធផលជាវិជ្ជមានជាច្រើន។