邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អគ្គលេខាធិការ​អង្គការសហប្រ​ជាជាតិ

2018-03-21 13:20:27 cri

图片默认标题_fororder_20170516143810405_11944

រសៀល​ថ្ងៃ​ទី​១៥​ខែ​ឧសភា លោក​លីខឺឈាំង​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Guterres​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​ចូល​រួម​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយនៅ​វិមាន​សភា​ប្រជាជន​ចិន​ក្រុង​ប៉េកាំង។

      លោក​លីខឺឈាំង​បាន​ថ្លែងថា ក្នុង​នាម​ជាប្រទេស​ជា​សមាជិក​បង្កើត​អង្គការ​សហ​ប្រ​ជាជាតិ​និង​ជា​ប្រទេស​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ ប្រទេស​ចិន​គាំ​ពារ​យ៉ាង​រឹង​មាំ​នូវ​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ជាប់​រហូត គាំទ្រ​យ៉ាង​រឹង​មាំ​នូវ​កិត្យានុភាពព្រម​ទាំង​តួនាទី​ជា​ស្នូល​ក្នុង​ការ​គំាពារ​សុខ​សន្តិភាព​ពិភពលោក​និង​ជំរុញ​ការ​អភិវឌ្ឍ​ជា​ដើម​របស់​អង្គការ​សហ​ប្រជាជាតិ​និង​ក្រុម​ប្រឹក្សា​សន្តិសុខ។យើង​រីក​រាយ​ក្នុង​ការ​ពង្រីក​តួនាទី​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ទទួល​ខុស​ត្រូវ​​ដោយ​ឆ្លង​តាម​វេទិកា​ដូច​ជា​អង្គការ​សហប្រជាជាតិ​ជា​ដើម។យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​អនុវត្ត​របៀប​វារៈ​អភិវឌ្ឍ​ជា​និរន្តរភាពឆ្នាំ​២០៣០ឲ្យ​បាន​រលូន​ល្អ​និង​ជំរុញ​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​និង​ភាព​ចម្រុង​ចម្រើន​របស់​ពិភពលោក។

អ្នកបកប្រែ:邓倩
ប្លុកពិសេស