ទន្លេជាសរសៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ ការអភិរក្សទន្លេបឹងបួរ ជាកិច្ចការសំខាន់ពាក់ព័ន្ធផ្ទាល់នឹងផលប្រយោជន៍របស់ប្រជាជន និងការអភិវឌ្ឍជានិរន្តរភាពរបស់ប្រជាជាតិ។ ដានជើងស្រាវជ្រាវនិងត្រួតពិនិត្យរបស់លោក Xi Jinping មេដឹកនាំកំពូលចិនបានធ្វើដំណើរពាសពេញទន្លេនិងបឹងបួរសំខាន់ៗរបស់ចិន លោកបានចុះពិនិត្យតាមគម្រោងធារាសាស្ត្រសំខាន់ៗរបស់ចិនដូចជា ទំនប់Sanxia និងគម្រោងបញ្ជូនទឹកពីខាងត្បូងទៅខាងជើងជាដើម។ លោកបានរៀបចំកំណត់ “យុទ្ធសាស្ត្រទន្លេបឹងបួរជាតិចិន "ដោយលើកឡើងថា ត្រូវឈរលើលក្ខណៈជាប្រព័ន្ធនៃប្រព័ន្ធអេកូឡូស៊ី ចាត់ចែងទាំងស្រុងនូវការអភិរក្សធនធានទឹក បរិស្ថានទឹក និងការគ្រប់គ្រងអេកូទឹក ដើម្បីជំរុញការអភិរក្សនិងគ្រប់គ្រងអេកូឡូស៊ីនៃទន្លេបឹងបួរ ប្រឡាយទឹកដ៏សំខាន់ៗ។
រយៈពេល៣ឆ្នាំកន្លងមក ប្រទេសចិនបានអនុវត្តគម្រោងស្តារទន្លេមាតាឡើងវិញនិង «គម្រោងភ្នំនិងទឹក» ដើម្បីអភិរក្សស្ដារឡើងវិញដោយរួមបញ្ចូលគ្នានូវភ្នំ ទន្លេ ព្រៃ ស្រែ បឹងបួរ វាលស្មៅ និង វាលខ្សាច់ តួយ៉ាងដូចជា ធ្វើឱ្យខែ្សទឹកទាំងមូលនៃព្រែកជីកបុរាណរវាងក្រុងប៉េកាំងនិងក្រុងហាងចូវដែលធ្លាប់រីងស្ងួតអស់រយៈពេលជាងមួយរយឆ្នាំមានទឹក ដែលអាចធ្វើនាវាចរឡើងវិញ។ ឥឡូវនេះក្នុងប្រទេសចិន ទន្លេនិងបឹងបួរធម្មជាតិតភ្ជាប់គ្នាក្លាយជាបណ្តាញទឹក ដែលសមត្ថភាពផ្គត់ផ្គង់ទឹកប្រចាំឆ្នាំលើសពី៩០០ពាន់លានម៉ែត្រគូប។ គិតត្រឹមពេលនេះ ចិនបានវាយតម្លៃគុណភាពទឹកទន្លេនិងបឹងចំនួនជាង៩៨០០កន្លែង អនុវត្តគម្រោងគ្រប់គ្រងពិសេសសម្រាប់ទន្លេនិងបឹងបួរនីមួយៗ ដើម្បីធានាឱ្យទន្លេបឹងបួរនីមួយៗមានអ្នកមើលថែរក្សាគ្រប់ទាំងអស់។
ប្រទេសចិនបន្តធ្វើការងារស្ដារអេកូឡូស៊ីឡើងវិញនិងអភិរក្សទន្លេបឹងបួរ ដើម្បីសម្រេចគោលដៅកសាងប្រទេសដ៏ស្រស់ប្រិមប្រិយដែលមនុស្សនិងធម្មជាតិរួមនៅដោយសុខដុមរមនា អភិរក្សអេកូឡូស៊ីកម្រិតខ្ពស់ ដើម្បីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
រូបភាព
* មហាព្រែកជីកចិនមានប្រវត្តិសាស្ត្រជាង ២៥០០ឆ្នាំ ប្រវែងសរុបប្រហែល ៣២០០ គីឡូម៉ែត្រ ជាព្រែកជីកទ្រង់ទ្រាយធំបំផុត បណ្តោយវែងបំផុតនិងរយៈពេលបន្តដំណើរការដ៏យូរបំផុតលើពិភពលោក ។ បច្ចុប្បន្ន ដងផ្លូវតាមព្រែកជីកបុរាណបានក្លាយជាឧទ្យានលំហែនៅទីក្រុងនានា។
* ខែធ្នូឆ្នាំ២០២២ នាវាដឹកទំនិញបរតាមកំណាត់ផ្លូវទឹកក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ នៃមហាព្រែកជីកចិន