ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៃខ្សែសង្វាក់ឧស្សាហកម្មនិងខែ្សសង្វាក់ផ្គត់ផ្គង់
2024-11-27 10:29:38cri
Share with:

លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ក្នុងសម័យសកលភាវូបនីយកម្មសេដ្ឋកិច្ច មានតែប្រកាន់ខ្ជាប់នូវការបើកចំហនិងសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោកទេ ទើបអាចនាំមកនូវការអភិវឌ្ឍឈ្នះ-ឈ្នះ។ប្រទេសចិនគាំពារយ៉ាងម៉ឺងម៉ាត់នូវលក្ខណៈផលិតផលសាធារណៈនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនការតភ្ជាប់រវាងរដ្ឋនិងសហគ្រាស តភ្ជាប់ក្នុងនិងក្រៅប្រទេសនិងធ្វើឱ្យតួនាទីនៃការផ្គត់ផ្គង់និងតម្រូវការដំណើរការយ៉ាងរលូន ដើម្បីរួមចំណែក្នុងការជំរុញកសាងសេដ្ឋកិច្ចពិភពលោកដ៏បើកចំហនិងកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ។


ពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបនឹងស្ថានការណ៍ប្រែប្រួលយ៉ាងខ្លាំងដែលមិនដែលធ្លាប់មានក្នុងមួយសរវត្សន៍កន្លងមក ស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចអន្តរជាតិកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ជម្លោះនិងភាពច្របកច្របូលក្នុងតំបន់មួយចំនួនបានផ្ទុះឡើងជាញឹកញាប់ ល្បែងរវាងមហាអំណាចកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ និន្នាការប្រឆាំងនឹងសកលភាវូបនីយកម្មកំពុងងើបឡើង ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្តង់ពិភពលោកពន្លឿនកសាងឡើងវិញ។

ប្រទេសចិនគឺជាប្រទេសដែលមានប្រព័ន្ធឧស្សាហកម្មពេញលេញបំផុត និងប្រព័ន្ធគួបផ្សំពេញលេញបំផុត ដែលយោងតាមស្តង់ដានៃអង្គការសហប្រជាជាតិ។តម្លៃកំណើននៃកម្មន្តសាលរបស់ប្រទេសចិនត្រូវជាប្រហែល៣០%ក្នុងតម្លៃកំណើនឧស្សាហកម្មកម្មន្តសាលពិភពលោកចំនួនផលិតផលនៃផលិតផលឧស្សាហកម្មសំខាន់ៗមាន៤០%គឺកាន់ចំណាត់ថ្នាក់ទី១លើកពិភពលោក ក្នុងប៉ុន្មានឆ្នាំចុងក្រោយគ្រឿងបរិក្ខារអេឡិត្រូនិចនិងអគ្គិសនី និងគ្រឿងបរិក្ខារផ្សេងទៀតដែលជាផលិតផលថ្នាក់មធ្យមនិងខ្ពស់ដើរតួនាទីកាន់តែសំខាន់ក្នុងការបែងចែកការងារទូទាំងពិភពលោកដែលបានក្លាយទៅជាសសរស្ដម្ភដ៏សំខាន់ក្នុងការផ្តល់ភាពនឹងនរក្នុងដំណើរនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក បានក្លាយទៅជាចំណែកដ៏រឹងមាំនិងអាចទុកចិត្តបានក្នុងប្រព័ន្ធបែងចែកការងារទូទាំងពិភពលោក។


ប្រទេសចិនអនុវត្តយុទ្ធសាស្ត្របើកចំហយ៉ាងសកម្មដែលបានចែករំលែកឧត្តមភាពតម្រូវការនៃទីផ្សារទ្រង់ទ្រាយធំដែលមានប្រជាជនលើសជាង១៤រយលាននាក់ជាមួយទូទាំងពិភពលោក បានក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៥០ ជាទីផ្សារប្រើប្រាស់ធំទី២លើពិភពលោក និងប្រទេសធ្វើពាណិជ្ជកម្មទំនិញច្រើនជាងគេលើពិភពលោក។

ប្រទេសចិនប្រកាន់ខ្ជាប់នូវការចែករំលែកនិងការរួមរស់ដោយសន្តិសហវិជ្ជមាន បានលើកឡើងនូវគំនិតផ្តួតផ្តើមស្តីពីការបង្កើនធ្វើកិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ផ្គត់ផ្គង់តាមវេទិកាពហុភាព ក្នុងនោះមានអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រុមប្រទេសG20និងប្រទេសBRICSជាដើម ដោយបានអំពាវនាវគ្រប់ភាគីលុបបំបាត់ការរំខានមកពីកត្តាមិនមែនសេដ្ឋកិច្ចក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ ប្រទេសចិនជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៃការអភិវឌ្ឍបៃតង ផលិតកម្មដែលមានគុណភាពល្អ ដូចជារថយន្តអគ្គិសនីថ្មលីចូមនិងផលិតផលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាដើម បានធ្វើឱ្យការផ្គតផ្គង់កាន់តែច្រើនបែប ដែលបានជំរុញដល់ការអភិវឌ្ឍតាមបៃតងនៃខ្សែសង្វាក់ឧសហ្សាកម្មទូទាំងពិភពលោក៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស