李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់មួយនិងផ្លូវមួយលើកទី២គឺជាកិច្ចការទូតដ៏សំខាន់បំផុតដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ

2019-03-08 15:38:33 cri

លោក​ Wang Yi សមាជិកនៃក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និង​ជា​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នៃ​មហាសន្និបាត​លើក​ទី​២​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១៣នៅ​ថ្ងៃ​ទី​៨​ខែ​មីនានេះ​ថា​​ វេទិកាកំពូលស្តីពី​កិច្ចសហប្រ​តិបត្តិ​ការ​អន្តរជាតិ​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​លើក​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​នាខែ​មេសា​ខាងមុខ​នេះ​ លោក ​Xi Jinping ប្រធាន​រដ្ឋចិន​នឹង​ចូល​រួម​ពិធី​បើកព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​​  ហើយធ្វើ​ជាអធិបតីក្នុង​កិច្ចប្រជុំ​តុមូលថ្នាក់ដឹកនាំ​ ។ ព្រឹត្តិការណ៍​គឺ​ជាសកម្មភាពការទូត​ដ៏​សំខាន់បំផុត​ដែល​​ប្រទេស​ចិនធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​នេះ​។

លោក​​ Wang Yi បា​ន​ថ្លែងទៀតថា​  ជានិច្ចកាលគំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​បានប្រកាន់​ខ្ជាប់​គោល​ការណ៍មាសដែល​ពិគ្រោះពិភាក្សា​រួម​គ្នា កសាងរួមគ្នានិងចែក​រំលែក​ជាមួយគ្នា​​ ដោយ​នាំ​មក​នូវ​កាលានុវត្តភាព​នៃកិច្ចសហប្រតិបត្តិការដ៏​ច្រើនសម្រាប់​​បណ្តាភាគី​នានា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស