លោក Guo Weimin អ្នកនាំពាក្យនៃមហាសន្និបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានថែ្លងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២ ខែមីនា ថា ចាប់តាំងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយត្រូវបានលើកឡើងកន្លងមក វាទទួលបានការឆ្លើយតបជាវិជ្ជមានពីគ្រប់ភាគីទាំងអស់។នៅចុងឆ្នាំមុន មានប្រទេស ចំនួនជាង ១០០ និងអង្គការអន្តរជាតិបានគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។គម្រោងសំខាន់ៗមួយចំនួនត្រូវបានដាក់ចូលជាធរមានដែលបានជំរុញការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយទទួលបានការស្វាគមន៍កាន់តែច្រើនពីសំណាក់បណ្តាប្រទេសនានាតាមបណ្តោយនិងទទួលបានការកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិផងដែរ។
លោក Guo Weimin បានថែ្លងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានលើកទី ១ នៃមហាសន្និបាតលើកទីពីរនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ដែលបានធ្វើឡើងនាថៃ្ងដដែល៕