邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​លី ខឹឈាង​នាយករដ្ឋមន្រ្តីចិន​គូសបញ្ជាក់ថា​នឹង​បង្កើតខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​បណ្តោយ​ទន្លេ​ឡានឆាង​-​មេគង្គ​ និង​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​នៃ​ប្រទេស​តាម​បណ្តោយ​ទន្លេ​ឡានឆាង​-​មេគង្គ

2018-03-21 13:53:03 cri

图片默认标题_fororder_ab8560cb7bb94e3c95f84b3018974f30

នៅ​រសៀល​ថ្ងៃទី​១០​ខែ​មករា​ ​លោក​លី ខឹឈាង​នាយករដ្ឋមន្រ្តីចិន​និង​សម្តេច​​ហ៊ុនសែន​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​អញ្ជើញ​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​លើក​ទី​២​នៅ​ក្រុង​ភ្នំពេញ​រាជធានី​ប្រទេស​កម្ពុជា​។  

      លោក​ លី ខឹឈាង​បាន​ថ្លែងថា​ ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​ជា​យន្តការ​សហប្រតិបត្តិការ​អនុតំបន់​បែប​​ថ្មី​​ទី​១​ដែល​រួម​បង្កើត​ឡើង​ដោយ​ប្រទេស​តាម​បណ្តោយ​ទន្លេ​ចំនួន​៦​ ​គឺ​ជា​វេទិកា​សំខាន់​សម្រាប់​ការ​រួម​គ្នា​ពិភាក្សា​និង​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

លោក​ លី ខឹឈាង​បាន​លើក​ឡើង​នូវ​សំណើ៥​ចំណុច​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​ឲ្យ​បោះ​ជំហាន​ដោយ​រលូន​ពី​ដំណាក់កាល​ថែរក្សា​និង​ពូនជ្រំ​ទៅកាន់​ដំណាក់កាល​លូតលាស់​​និង​បង្កើត​ជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​អនុតំបន់​និង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ទី​១​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ធនធាន​ទឹក​ឲ្យ​បានល្អ​។

ទី​២​ ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតភាព​ដូច​ជា​កិច្ចកសាង​សំណង់​ប្រព័ន្ធ​ធារាសាស្រ្ត​ជាដើម​​។

ទី​៣​ ​ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​វិស័យ​​កសិកម្ម​។

ទី​៤​ លើក​កម្ពិស​កិច្ច​សហប្រតិបត្តិការ​វិស័យ​​ធនធាន​មនុស្ស​។

ទី​៥​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិស័យ​​សុខាភិបាល​។

កិច្ច​ប្រជុំ​នេះ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រយៈ​៥​ឆ្នាំ​ ពី ឆ្នាំ​២០១៨​ដល់​២០២២​នៃ កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​ ​និង​សេចក្តីថ្លែងការណ៍​​ភ្នំពេញ​នៃ កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ​លើក​ទី​២​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស