郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ានថ្លែងថា វេទិកាហ្សាការតានឹងជំរុញដល់កិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ីបូព៌ា

2019-03-06 15:04:34 cri

      ថ្ងៃទី ៤ ខែ​មីនា វេទិកា​សហប្រតិបតិ្តការ​ហិញ្ញវត្ថុ​នៃ​អាស៊ី​បូព៌ា​ដែល​ជា​សកម្មភាព​លើក​ដំបូង​នៃ​សកម្មភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​របស់​វេទិកា​ហ្សាការតា​ស្តីពី​ទំនាក់​ទំនង​ចិន​និង​អាស៊ាន​បាន​ប្រារព្ធ​ធ្វើ​ដោយ​ជោគជ័យ​នៅ​ក្រុង​ហ្សាការតា​ រដ្ឋធានី​ប្រទេស​ឥណ្ឌូណេស៊ី ។ បន្ទាប់​ពី​បញ្ចប់​សកម្មភាព លោក Huang Xilian ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អាស៊ាន​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច​ និង​អ្នក​ជំនាញ​នៃ​ធនាគារ​គំនិត​របស់​ប្រទេស​អាស៊ាន ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​វេទិកា​លើក​នេះ ព្រម​ទាំង​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​៦​ចំណុច​មាន​ជា​អាទិ៍៖

      ទី​មួយ បណ្តា​ភាគី​នានា​បាន​ផ្តោត​សំខាន់​​និង​ផ្តល់​ការ​គាំទ្រ​ជា​ទូទៅ​ដល់​គំនិត​ផ្តួច​ផ្តើម​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​” និង​កិច្ច​កសាង​ការ​តភ្ជាប់​គ្នា​ក្នុង​តំបន់ ហើយ​ក៏​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​បញ្ហា​ការ​ផ្តល់​សហហិរញ្ញប្បទាន​ដល់​កិច្ច​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​ក្នុង​តំបន់​ផង​ដែរ ។

      ទីពីរ បណ្តា​ភាគី​នានា​សម្គាល់​​ឃើញ​ជា​ទូទៅ​ថា បណ្តា​ប្រទេស​នានា​ត្រូវ​រួម​គ្នា​គាំពារ​របៀប​រៀប​រយ​អន្តរជាតិ​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ចាត់​ទុក​ច្បាប់​កំណត់​ជា​មូលដ្ឋាន​ ក៏​ដូច​ជា​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ ។

      ទីបី បណ្តា​ភាគី​នានា​ឯកភាព​គ្នា​លើ​បញ្ហា​ថា​កិច្ច​សហប្រតិបតិ្តការ​ហិរញ្ញវត្ថុ​តំបន់​អាស៊ី​បូព៌ា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ។

      ទីបួន បណ្តា​ភាគី​នានា​ផ្តួច​ផ្តើម​​ជា​ទូទៅ​នូវ​ភាព​រួម​បញ្ចូល​​គ្នា​នៃ​​ហិញ្ញវត្ថុ​តំបន់​ ក្នុង​ន័យ​សម្រេច​ការ​ធ្វើ​សមាហរណកម្ម​និង​កិច្ច​សម្រួល​សម្រាប់​ការ​ទូទាត់​ពាណិជ្ជកម្ម​ក្នុង​តំបន់ ។

      ទីប្រាំ បណ្តា​ភាគីនានា​យក​ចិត្ត​ទុក​ដាក់​ជា​ទូទៅ​ដល់​តួនាទី​វិជ្ជមាន​នៃ​​ទីផ្សារ​ប័ណ្ណ​បំណុល​របស់​ទ្វីប​អាស៊ី​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​សហហិរញ្ញប្បទាន​ក្នុង​តំបន់ ។

      ទីប្រាំ​មួយ បណ្តា​ភាគីនានា​វាយ​តម្លៃ​ខ្ពស់​ជា​ឯកច្ឆន្ទ​ចំពោះ​ការ​បង្កើត​វេទិកា​ក្រុង​ហ្សាការតា​ស្តីពី​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស