លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងនៅខេត្តក្វាំងចូវ --- កន្លែងធ្វើកំណែទម្រង់និងការបើកទូលាយមុនគេបង្អស់នៃប្រទេសចិននាពេលថ្មីៗកន្លងនេះថា ប្រទេសចិននឹងបន្តធ្វើឲ្យកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត នឹងបន្តពង្រីកការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ។ប្រទេសចិនមុខជាអាចបង្កើតលទ្ធផលដ៏អស្ចារ្យកាន់តែធំនិងថ្មី ដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលខ្លាំងនិងកោតសរសើរជាថ្មីម្តងទៀតជាក់ជាមិនខាន។
ក្រោមសភាពការណ៍ដែលស្ថានភាពជាតិនិងអន្តរជាតិនាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរជាទូទៅនិងយ៉ាងជ្រាលជ្រៅ សកម្មភាពត្រួតពិនិត្យស្រាវជ្រាវនិងការបង្ហាញរបស់លោក ស៊ី ជីនភីង លើកនេះ បានបញ្ចេញនូវសញ្ញាដ៏ច្បាស់លាស់មួយដល់ពិភពលោក ពោលគឺ ៖ បរិយាកាសកាន់តែស្មុគស្មាញ ប្រទេសចិនកាន់តែមានជំនឿចិត្តដ៏រឹងមាំនិងចាត់វិធានការកាន់តែខ្លាំងទៀត ដើម្បីជំរុញឲ្យកំណែទម្រង់និងការបើកទូលាយរបស់ចិនឈានចូលស្រទាប់កាន់តែជ្រៅ ក្នុងពិភពលោកដែលមិនមានភាពប្រាកដប្រជានាពេលនេះ។
ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងរយៈពេល១សតវត្សរ៍កន្លងមកនេះ គឺ ទីមួយ ពហុភាគីភាវូបនីយកម្មពិភពលោកនិងសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ចកំពុងពន្លឿនការកែសម្រួលរបៀបរៀបរយអន្តរជាតិនិងប្រព័ន្ធសេដ្ឋកិច្ច ហើយបណ្តាប្រទេសនានាសុទ្ធតែជំរុញកំណែទម្រង់និងច្នៃប្រឌិតថ្មី ពង្រីកលំហអភិវឌ្ឍន៍ថ្មី សេដ្ឋកិច្ចនិងសង្គមចិនក៏កំពុងឆ្ពោះទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ផងដែរ ។ ព្រមពេលជាមួយគ្នានេះ ឯកតោភាគីនិយម ការពារនិយមនិងប្រជាពលរដ្ឋកាន់អំណាចនិយមបានងើបឡើង ការវិវាទខាងពាណិជ្ជកម្មទូទាំងពិភពលោកបានកើនឡើង កំពុងតែនាំមកហានិភ័យកាន់តែច្រើនដល់ពិភពលោក ហើយដាក់សម្ពាធមកលើសេដ្ឋកិច្ចចិនផងដែរ ។
ដូច្នេះ តើធ្វើដូចម្តេចដើម្បីជំរុញកំណែទម្រង់និងការបើកទួលាយរបស់ចិនក្នុងស្ថានការណ៍ស្មុគស្មាញនេះ?តាមទស្សនៈនិងសុន្ទរកថាបន្ទាប់ពីត្រួតពិនិត្យនៅខេត្តក្វាងតុងលើកនេះរបស់លោកប្រធានរដ្ឋចិនស៊ីជីនភីងឃើញថា យ៉ាងហោចណាស់គឺមានចំណុចសំខាន់ចំនួនបួន ។
ទី ១ ប្រទេសចិននឹងពន្លឿនការបង្កើនសមត្ថភាពច្នៃប្រឌិតថ្មីដោយឯករាជ្យនិងការកសាងកម្លាំងជាក់ស្តែង ។ បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដល់លំដាប់លេខ ២០ នៃសន្ទស្សន៍ច្នៃប្រឌិតថ្មីទូទាំងពិភពលោកប្រចាំឆ្នាំ ២០១៨ នៃអង្គការកម្មសិទ្ធបញ្ញាពិភពលោក ស្ពានហុងកុង-ជូហៃ-ម៉ាកាវដែលទើបដាក់ឲ្យប្រើប្រាស់នាពេលកន្លងទៅថ្មីៗនេះគឺបានបញ្ជាក់ពីសមត្ថភាពពិតខាងច្នៃប្រឌិតថ្មីរបស់ប្រទេសចិនដោយមានកម្មសិទ្ធបញ្ញាជាង ៤០០ យើងក៏បានមើលឃើញដែរថា ប្រទេសចិននៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេសខាងវិស័យម៉ាស៊ីនផ្នែកអាកាសចរណ៍និងបន្ទះឈីបជាដើម ។ នៅពេលពិនិត្យអង្កេតការងារនៅខេត្តក្វាងតុង លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសហគ្រាសឲ្យពន្លឿនការបង្កើនសមត្ថភាពច្នៃប្រឌិតថ្មីដោយឯករាជ្យនិងកម្លាំងជាក់ស្តែង ដើម្បីសម្រេចបាននូវការគ្រប់គ្រងបច្ចេកទេសស្នូលជាគន្លឹះដោយឯករាជ្យ ក្តាប់ជាប់នូវសិទ្ធិឯករាជ្យខាងច្នៃប្រឌិតថ្មីនិងអភិវឌ្ឍនៅក្នុងដែរ ។ នេះគឺមានន័យថា ការច្នៃប្រឌិតថ្មីដោយឯករាជ្យគឺជាគន្លឹះធ្វើកំណែទម្រង់និងបើកទូលាយម្តងទៀតរបស់ប្រទេសចិន ។
ទីពីរ ឧស្សាហកម្មផលិតម្មចិននឹងបង្កើនល្បឿនអភិវឌ្ឍឆ្ពោះទៅកាន់បណ្តាញផលិតកម្មឌីជីថលភាវូបនីយម្មប្រកបដោយភាពឆ្លាតវៃ ។ ថ្វីថ្បិតតែក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅនេះ ផលិតកម្មចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងក្លាយជាប្រទេសធំទីមួយផ្នែកផលិតកម្មកាលពីឆ្នាំ ២០១០ ក្តី តែផលិតកម្មចិននៅតែឋិតក្នុងលំដាប់មធ្យមនិងទាបក្នុងខ្សែតម្លៃពិភពលោក ។ ពេលអញ្ជើញទៅត្រួតពិនិត្យការងារនៅខេត្តGuangdong លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានបញ្ជាក់ថា សេដ្ឋកិច្ចពិតជាគ្រឹះនៃសេដ្ឋកិច្ចជាតិ ព្រមទាំងបានទាមទារឲ្យខិតខំប្រឹងប្រែងអភិវឌ្ឍផលិតកម្មទំនើប ដើម្បីជំរុញឲ្យអភិវឌ្ឍទៅជាបណ្តាញផលិតកម្មឌីជីថលភាវូបនីយម្មប្រកបដោយភាពឆ្លាតវៃ ។ នេះបានចង្អុលច្បាស់នូវទិសដៅនៃការលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់នៃផលិតកម្មចិននៅក្រោមលក្ខណៈសម្បត្តិបច្ចេកទេសព័ត៌មានវិទ្យា ហើយក៏បានណែនាំពីទិសដៅសម្រាប់ការវិនិយោគនៅ ចិននៃសហគ្រិនបរទេសផងដែរ។
ទី៣ ការបង្កើតតំបន់ថ្មីសម្រាប់ការបើកទូលាយនៃប្រទេសចិនតាមរយៈកសាងតំបន់ពាណិជ្ជកម្មសេរីនិងមហាតំបន់ឈូងសមុទ្រGuangDong ហុងកុង ម៉ាកាវ។បន្ទាប់ពីតំបន់ឆកសមុទ្រញ៉ូវយកអាមេរិក តំបន់ឆកសាន់ហ្វ្រាន់ស៊ីស្កូនិងតំបន់ឈូងសមុទ្រតូក្យូប្រទេសជប៉ុន ប្រទេសចិនកំពុងតែបង្កើតតំបន់ឆកសមុទ្រទី៤លើពិភពលោក គឺមហាតំបន់ឈូងសមុទ្រGuangDong ហុងកុង ម៉ាកាវ ក្នុងន័យកសាងឲ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនិងតំបន់ថ្មីនៃការច្នៃប្រឌិតថ្មីដែលមានឥទ្ធិពលទូទាំងពិពភលោក។
ទី៤ ប្រទេសចិននឹងកាន់តែយកចិត្តទុកដាក់ដល់លក្ខណៈតុល្យភាពនិងលក្ខណៈសម្របសម្រួលនៃការអភិវឌ្ឍ។លោកស៊ីជីនភីងប្រធានរដ្ឋចិននៅបានធ្វើដំណើរពិសេសមួយដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅQingYuanខេត្តGuangDongដែលមានភារកិច្ចក្នុងការកាត់បន្ថយភាពក្រីក្រទោះជាខេត្តGuangDongជាខេត្តមានសេដ្ឋកិច្ចរីកចម្រើនជាងគេក្នុងប្រទេសចិន លោកបានគូសបញ្ជាក់ថា អតុល្យភាពរវាងការអភិវឌ្ឍទីក្រុងនិងជនបទគឺជាបញ្ហាកង្វះខាតដ៏ធំជាងគេនៃការអភិវឌ្ឍដោយគុណភាពខ្ពស់នៃខេត្តGuangDong ទាមទារឲ្យខេត្តGuangDongពន្លឿនការធ្វើឲ្យរីកចម្រើនក្នុងជនបទ ដើម្បីបង្កើតទៅជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដោយសម្របសម្រួលក្នុងតំបន់។
យោងតាមធនាគារពិភពលោកបានឲ្យដឹងថា ចំណែករបស់ប្រទេសចិនក្នុងសេដ្ឋកិច្ចពិភពលោកបានឈានដល់ ១៥.៣ ភាគរយក្នុងឆ្នាំ ២០១៧ ហើយអត្រានៃការចូលរួមចំណែករបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺប្រហែល ៣៤ ភាគរយ។លោកBoulding Polachek នាយកមជ្ឈមណ្ឌលអឺរ៉ុបនៃសាកលវិទ្យាល័យវ៉ាសូវប្រទេសប៉ូឡូញបានវាយតម្លៃថា "កំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនបានផ្តល់នូវបទពិសោធន៍និងជាទ្រព្យសម្បត្តិដ៏សំខាន់ៗដល់ការអភិវឌ្ឍមនុស្សជាតិ និងសម្រាប់ពិភពលោកទាំងមូល ជាពិសេសសម្រាប់ប្រទេសដែលកំពុងរុករកផ្លូវអភិវឌ្ឍន៍"។ក្នុងឱកាសខួប ៤០ ឆ្នាំនៃកំណែទម្រង់និងបើកទូលាយ ដំណើរពិនិត្យអង្កេតនិងស្រាវជ្រាវការងាររបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននៅខេត្តក្វាងតុង បានបង្ហាញដល់ពិភពលោកម្តងទៀតថា "ការបន្តធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់និងការពង្រីកការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ" គឺជាចម្លើយជាក់លាក់បំផុតដែលប្រទេសចិនបានផ្តល់ដល់ពិភពលោក។ប្រទេសចិនប្រាកដជានឹងបង្កើតភាពអស្ចារ្យថ្មីកាន់តែធំធេងសម្រាប់ពិភពលោកនៅពេលអនាគត៕