邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​ចាប់​ដំណើរ​ការ​ប្រតិបត្តិការ​រួម​គ្នា​យាម​ល្បាត​និង​អនុវត្ត​ច្បាប់​ចម្រុះ​តាម​ដង​ទន្លេ​មេគង្គ​លើក​ទី​៦៨

2018-03-21 13:45:04 cri

图片默认标题_fororder_W020180321454245334825

图片默认标题_fororder_W020180321454245388771

图片默认标题_fororder_W020180321454245421591

图片默认标题_fororder_W020180321454245489814

 ថ្ងៃ​ទី​២០​ខែ​មីនា ក្រុម​នាវា​រួម​គ្នា​យាម​ល្បាត​និង​អនុវត្ត​ច្បាប់​ចម្រុះ​នៃ​ប្រទេស​ចិន ឡាវ មីយ៉ាន់ម៉ា​និង​ថៃ​បាន​ចេញ​ដំណើរ​ពី​កំពង់​ផែGuanLeiនៃប្រទេស​ចិន ដែល​ជា​ការ​ចាប់​ដំណើរ​ការ​នៃប្រតិបត្តិ​ការ​រួម​គ្នា​យា​មល្បាត​និង​អនុវត្ត​ច្បាប់​ចម្រុះតាម​ដង​ទន្លេ​មេគង្គ​លើក​ទី​៦៨។

      ក្នុង​អំឡុង​ពេល​យាម​ល្បាត​និង​អនុវត្ត​ច្បាប់ ភ្នាក់​ងារ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​៤​នឹង​ធ្វើ​ប្រ​តិ​បត្តិ​ការ​ដូច​ជា​ធ្វើ​ការ​ឆែក​ឆេរនិង​តាម​ចាប់​ជន​ល្មើស​និង​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវនិង​​ស៊ើប​អង្កេតអំពី​ស្ថានការ​ណ៍​សន្តិសុខ​ជា​ដើមនៅ​លំហ​ទឹកសំខាន់ៗ ដូច​ជា​តំបន់​ត្រី​កោណ​មាស​ជា​ដើម ដែល​ផ្តោត​សំខាន់​លើ​ការ​បង្រ្កាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែនតាម​ដង​ទន្លេ​មេគង្គ​ដែល​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម ការ​រត់​ពន្ធ ការ​ជួញដូរ​គ្រឿង​ញៀននិង​ការ​ជួញ​ដូរ​គ្រឿង​អាវុធ​ជា​ដើម ក៏​ដូច​ជា​រួម​គ្នា​ធ្វើ​ការ​វិភាគ​និង​វិនិច្ឆ័យ​អំពី​ស្ថាន​ការណ៍​សន្តិសុខ​និង​សភាព​ការណ៍​ប្រែ​ប្រួ​ល​នៃ​ជលវិទ្យា​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ន័យ​គាំពារ​យ៉ាង​ពេញ​ទំហឹង​នូវ​សុវត្ថិ​ភាព​នាវា​ចរ​ណ៍​អន្តរជាតិ​នៃ​ទន្លេ​មេគង្គ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស