ថ្ងៃទី ៣០ ខែតុលា វេទិកាសហប្រតិបតិ្តការប្រព័ន្ធសារព័ត៌មានឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”បានប្រារព្ធធ្វើនៅក្រុង ប៉អៅ ខេត្តហៃណាន ប្រទេសចិន ប្រតិភូមកពីប្រទេសនិងអង្គការអន្តរជាតិចំនួន៩០ ព្រមទាំងស្ថាប័ននិងប្រព័ន្ធសារព័ត៌មានចំនួន ២០៥ សុរប២៥៦រូបបានចូលរួមពិធីបើក ។ ប្រតិភូគ្រប់រូបបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទ “រួមគ្នាកសាងនិងចែករំលែក សហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ” ក្នុងន័យពិគ្រោះពិភាក្សាអំពី ការបង្កើតសហព័ន្ធសហប្រតិបត្តិការព័ត៌មាន “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ។
ក្នុងកិច្ចប្រជុំ លោក Jiang Jianguo អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា កិច្ចសហប្រតិបតិ្តការអន្តរជាតិ “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” គឺជាគម្រោងការមួយដែលប្រទេសចិនបានផ្តួចផ្តើមឡើង ហើយក៏ជាផលិតផលសាធារណៈជាសកលដែរ ពោលគឺអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសពាក់ព័ន្ធ និងនាំមកនូវសុខសុភមង្គលជូនចំពោះប្រជាជនពិភពលោកផងដែរ ។ ប្រព័ន្ធសារព័ត៌មានគួរតែធ្វើជាអ្នកកត់ត្រា អ្នកចូលរួមនិងអ្នកជំរុញឲ្យបានល្អក្នុងដំណើររួមគ្នាកសាង “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ក៏ដូចជាធ្វើជាស្ពានដើម្បីរឹតចំណងសហប្រតិបតិ្តការប្រព័ន្ធសារព័ត៌មាន “ ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ឲ្យមានភាពកាន់តែស្អិតល្មួត ៕