លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអធិប្បាយអំពីទស្សនៈរបស់ប្រទេសចិនសម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌អាស៊ីនិងអរិយធម៌មនុស្សជាតិក្នុងពិធីសម្ពោធនៃកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីថា មនុស្សយើងមានភាពខុសប្លែកគ្នាតែពណ៌សម្បុរនិងភាសា តែអរិយធម៌គ្មានការបែងចែកខ្ពស់ទាបនិងល្អអាក្រក់ជាដាច់ខាត ។ ទស្សនៈនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តី អ្នកជំនាញ បញ្ញវន្តនិងតំណាងប្រព័ន្ធសារព័ត៌មានដែលអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ។