郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អរិយធម៌មនុស្សជាតិគ្មានការបែងចែកខ្ពស់ទាបនិងល្អអាក្រក់នោះឡើយ

2019-05-16 15:37:14 cri

   កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ក្រោម​ប្រធាន​បទ”​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​ពី​អរិយធម៌​អាស៊ី​ទៅ​វិញ​ទៅ​មក​និង​សហគមន៍​រួម​វាសនា​”​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ ។ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិនបាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សន្ទនា​ដោយ​បាន​អធិប្បាយ​អំពី​ទស្សនៈរបស់​ប្រទេស​ចិន​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​ពី​គ្នា​រវាង​អរិយធម៌​អាស៊ី​និង​អរិយធម៌​មនុស្ស​ជាតិ លោក​បាន​គូស​បញ្ជាក់​ថា មនុស្ស​យើង​មាន​ភាព​ខុស​ប្លែក​គ្នា​តែ​ពណ៌សម្បុរ​និង​ភាសា តែ​អរិយធម៌​គ្មាន​ការ​បែង​ចែក​ខ្ពស់​ទាប​និង​ល្អ​អាក្រក់​ជា​ដាច់​ខាត ។ ទស្សនៈនេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថ្នាក់​ដឹក​នាំ មន្រ្តី អ្នក​ជំនាញ បញ្ញវន្ត​និង​តំណាង​ប្រព័ន្ធ​សារ​ព័ត៌មាន​ដែល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​សន្ទនា​លើក​នេះ ។

      ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នក​នយោបាយ​បស្ចិម​ប្រទេស​មួយ​ចំនួន​បាន​បង្ក​ហេតុ​ក្នុង​ចេតនា​យក​ទ្រឹស្តី​ការ​ប៉ះ​ទង្គិច​រវាង​អរិយធម៌​មក​ជជែក​ឡើង​វិញ ពួក​គេ​បាន​បញ្ចេញ​ព្រលយ​ពាក្យ​សម្តី​ខុស​ទំនង​ម្តង​ទៀត​ថា ​អរិយធម៌​ខុស​ប្លែក​គ្នា​ច្បាស់​ជា​នឹង​កើត​មាន​ការ​ប៉ះ​ទង្គិច​និង​តតាំង​គ្នា ។ នៅ​ក្រោម​បរិការណ៍​បែប​នេះ កិច្ច​ប្រជុំ​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​ដែល​ផ្តួច​ផ្តើម​រៀប​ចំ​ដោយ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​កាល​ពី​៥​ឆ្នាំ​មុន​បាន​បើក​ធ្វើ​តាម​ពេល​កំណត់​ដែល​ត្រូវ​បាន​ភាគី​នានា​ដែល​ចូល​រួម​កិច្ច​ប្រជុំ​សន្ទនា​វាយ​តម្លៃ​ថា ធ្វើ​ឡើង​ក្នុង​ខណៈពេល​សមរម្យ​បំផុត ។

ប្រសិនបើ​ទ្វីបអាស៊ី​ចង់​សម្រេច​បាន​នូវ​សន្តិភាព ស្ថិរភាព វិបុលភាព​រួម​ បើកទូលាយ​និង​តភ្ជាប់​គ្នា គឺ​មិន​ត្រឹម​តែ​ត្រូវ​ការ​កម្លាំង​នៃ​សេចដ្ឋកិច្ច​និង​បច្ចេកវិទ្យា​បណ្ណោះ ក៏​ត្រូវការ​កម្លាំង​នៃ​វប្បធម៌​និង​អរិយធម៌​ផង​ដែរ ។ “ការ​គោរព​គ្នា​និង​មាន​សមភាព ការ​រួមគ្នា​អភិវឌ្ឍ ការបើកទូលាយ បរិយាប័ន្ន​និង​រៀនសូត្រ​ពី​គ្នា ​ការ​ច្នៃប្រឌិត​ថ្មី​និង​អភិវឌ្ឍ​ទៅ​តាម​យុគសម័យ” ​។ ​នេះ​ជា​ចំណុច​ផ្តួចផ្តើម​ទាំង ៤ របស់​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​សម្រាប់​​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​រៀនសូត្យ​ពី​អរិយធម៌​ទៅ​វិញ​ទៅមក​ឲ្យ​ស៊ី​ជម្រៅ រួមគ្នា​កសាង​សហគមន៍​រួម​វាសនា​អាស៊ី និង​សហគមន៍​រួម​វាសនា​មនុស្សជាតិ​រវាង​បណ្តា​ប្រទេស​អាស៊ី​និង​ប្រទេស​នានា​លើ​ពិភពលោក ។ លោក​បាន​គូសបញ្ជាក់​ថា អរិយធម៌​គឺ​ដូចជា​ភាវរស់​ទាំងឡាយ​អ៊ីចឹង ប្រសិន​បើ​​បំបិទ​ខ្លួន​ក្នុង​រយៈ​ពេលយូរ​ ប្រសិនបើ​មិន​សម្រប​តាម​និន្នាការ​បច្ចុប្បន្ន​និង​ធ្វើ​នវានុវត្តន៍ ប្រា​កដ​ជា​ដើរ​ទៅ​រក​ភាព​ដុន​ដាប​មិន​ខាន ៕ 

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស