李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងព្រមទាំងឧត្តមភរិយាលោកស្រី​ Peng Liyuanចូលរួមទស្សនាមហោស្រពវប្បធម៌អាស៊ីជាមួយមេដឹកនាំអន្តរជាតិនានា

2019-05-15 23:49:50 cri

图片默认标题_fororder_700习近平 嘉年华

លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិនព្រម​ទាំង​ឧត្តម​ភរិយាលោកស្រី​ Peng​ Liyuan បាន​ចូលរួមទស្សនា​​មហោស្រព​វប្បធម៌អាស៊ី​ជា​មួយ​មេដឹកនាំ​អន្តរជាតិ​នានា​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំសន្ទនា​ស្តីពី​អរិយធម៌អាស៊ី​​នៅ​ក្រុង​ប៉េកាំង​នាយប់ថ្ងៃទី ១៥ ខែ​ឧសភា​ ។​ 

លោកស៊ីជីនភីង​បាន​តំណាង​ឲ្យ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដើម្បី​សម្តែង​ការ​អបអរស្វាគមន៍​យ៉ាង​រាក់ទាក់កក់ក្តៅ​ចំពោះ​ភ្ញៀវកិត្តិយស​និង​សិល្បៈករនៃ​បណ្តាប្រទេស​នា​នា​ ។

图片默认标题

មហោស្រព​វប្បធម៌នេះបាន​ប្រារព្ធឡើង​ក្រោម​ប្រធានបទ​ស្តីពី​” មហោស្រព​យុវវ័យ​ ធ្វើ​ឲ្យ​សុបិន​អាស៊ី​កា្លយ​ជាការពិត “  ។ មហោស្រពនេះ​ជា​សកម្មភាព​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌អាស៊ី​ ។  លោក​បានថ្លែង​ថា​

បណ្តាប្រទេស​នានា​នៅ​អាស៊ី​មាន​អរិយធម៌បុរាណ​ដ៏​ត្រចះត្រចង់​ មាន​លក្ខណៈពិសេស​រៀង​ៗខ្លួន​ មាន​ភាព​ចុះ​សម្រុង​គ្នា​ដើម្បី​​រួមរស់​នៅ​ជាមួយ​គ្នា​ ។ ពិពិធកម្ម​អរិយធម៌អាស៊ី​បានធ្វើ​ឲ្យ​វប្បធម៌អាស៊ី​ពោរពេញ​ទៅដោយ​កម្លាំង​រស់រវើក​ជា​និរន្តរភាព​ ។ ក្នុង​យប់​នេះ​ តាម​រយៈ​សិល្បៈនឹងតភ្ជាប់​ដួងចិត្ត​និង​គំនិតនៃ​ជនជាតិ​នានា​​ ដើម្បី​បង្ហាញ​ទៅកាន់ពិភពលោក​ឲ្យ​ឃើញពី​អរិយធម៌មួយ​ដែល​មាន​ភាព​ត្រចេះត្រចង់​ កម្លាំង​រស់រវើក​ សន្តិភាព​និង​ការ​អភិវឌ្ឍ ។

      លោក ស៊ី ជីនភីង បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​រំពឹង​ទុក​​យ៉ាង​មុត​មាំ​ថា បណ្តា​ប្រទេស​អាស៊ី​នានា​អាច​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក និង​រួម​សុខ​រួម​ទុក្ខ ដើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​បុព្វហេតុ​នៃ​ការ​រីក​ចម្រើន​នៃ​ពិភពលោក ​ក៏​ដូច​ជា​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ក្នុង​បរិបទ​នៃ​ការ​​អភិវឌ្ឍ​ពិភពលោក ក្នុង​ន័យ​ចាប់​ដៃ​គ្នា​និង​រួម​គ្នា​បង្កើត​អនាគត​កាន់​តែ​​ល្អ​បវរ​ដល់​​អាស៊ី​និង​ពិភពលោក ។

 

图片默认标题_fororder_1124499414_15579391350811n

 

      សូម​បញ្ជាក់​ថា​នាយល់​ថ្ងៃ​ដដែល មហោស្រព​វប្បធម៌​អាស៊ី​បាន​សម្តែង​កម្មវិធី​សិល្បៈ​ចំនួន​១៤ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អរិយធម៌​អាស៊ី​ដ៏​ល្អ​ផូរផង់​ឥត​ខ្ចោះ​​និង​មាន​ប្រវតិ្តសាស្ត្រ​យូរ​អង្វែង ​ហើយ​ក៏​បាន​ពិពណ៌នា​ផ្លូវ​សូត្រ​ដែល​មាន​កំណើត​តាំង​​ពី​បុរាណកាល​មក​​រហូត​ដល់​ពេល​បច្ចុប្បន្ន ក៏ដូច​ជា​ទស្សនទាន​ដ៏​ល្អ​បរវ​របស់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ក្នុង​ការ​រួមគ្នា​កសាង​​និង​ចែក​រំលែក​អនាគត​ប្រកប​ដោយ​សុភមង្គល​ ។

      អ្នកច្រៀង​វ័យក្មេង​និង​ក្រុម​តន្ត្រីករ​នៃ​ប្រទេស​ជា​ច្រើន​បាន​ចូលរួម​ប្រគំ​និង​​ច្រៀង​​នូវ​​​បទចម្រៀង​រួម​គ្នា​​ក្រោម​ចំណងជើង «អាស៊ី​របស់​យើង/ Our Asia» ​ដែលជា​ចម្រៀង​តំណាង​នៃ​ព្រឹត្តិការណ៍​មហោស្រព​វប្បធម៌​អាស៊ី​​នេះ ។ ​លោក Andrea Bocelli ​អ្នកចម្រៀង​សំឡេង​ខ្ពស់​ល្បី​ឈ្មោះ​លើ​លោក​ដែលមក​ពី​ប្រទេស​អ៊ីតាលី ​ក៏​បាន​អញ្ជើញ​ចូលរួម​សម្តែង។

      បិទ​បញ្ចប់​កម្មវិធី​ត្រូវ​បាន​កំដ​ដោយ​បទ​ចម្រៀង​ដែល​​មានចំណងជើងថា «​ ភាព​ត្រចះ​​ត្រចង់​នៃអាស៊ី/ Splendour of Asia» ​​បង្កប់​នូវ​ខ្លឹមសារ​បង្ហាញ​ពី​​សំឡេងចេញ​ពី​ដួងចិត្ត​​របស់​​ប្រជាជន​ទ្វីប​អាស៊ី ​​ក្នុង​ស្មារតី​រួម​​វាសនា​ជាមួយគ្នា ​​​ចែករំលែក​សុភមង្គល​ជាមួយគ្នា​។

      ទស្សនិកជន​និង​គណៈប្រតិភូ​ចំនួន​ប្រហែល​ ៣ ​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​មហោស្រព​វប្បធម៌​ដ៏​ឱឡារិក​មួយ​នេះ​៕​

图片默认标题_fororder_1210135108_15579235806991n

图片默认标题_fororder_1210135108_15579235807261n

图片默认标题_fororder_1210135108_15579235807471n (1)

图片默认标题_fororder_1210135108_15579238883611n

图片默认标题_fororder_1210135108_15579235807471n

图片默认标题_fororder_1210135108_15579244031761n

图片默认标题_fororder_1210135108_15579244031781n

图片默认标题_fororder_1210135108_15579260533351n

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស