马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទចម្រៀងនៃពិធីក្បួនដង្ហែសម្រាប់ព្រឹត្តិការណ៍វប្បធម៌អាស៊ីក្រោមចំណងជើងថា អាស៊ីរបស់យើងត្រូវបានចេញផ្សាយជាផ្លូវការ

2019-05-09 17:06:48 cri

图片默认标题_fororder_t019304c34098201389

      ​ពិធី​ក្បួន​ដង្ហែ​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​អាស៊ី​នៃ​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌​មនុស្ស​ជាតិ​ដ៏​សំខាន់​នៃ​ការផ្លាស់​ប្តូរវប្បធម៌​អាស៊ី​និង​មហា​សមោសររបស់​ប្រជាជន​​នឹង​ប្រារព្ធ​ធើ្វ​ឡើង​ឆាប់ៗនេះ។​ស្នាដៃ​សិល្បៈ​​និង​អរិយធម៌​នានា​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​ប៉េកាំង ​បទ​ចម្រៀង​នៃ​ពិធី​ក្បួន​ដង្ហែ​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​អាស៊ី​ក្រោម​ចំណងជើង​ថា ​អាស៊ីរបស់​យើង​ត្រូវ​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩ខែ​ឧសភា ​ដោយ​អត្ថន័យ​នៃ​បទ​ចម្រៀង​បង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់​ស្អាត​និង​ល្អ​ប្រណិត​នៃ​ប្រទេស​អាស៊ី​នានា​ជា​មួយ​ការ​ពឹងផ្អែក​គ្នា​ទៅវិញទៅ​មក ​ការ​តភ្ជាប់​គ្នា​ដោយ​ធនធាន​ធម្មជាតិ​ទឹកនិងភ្នំ ​​ការ​តភ្ជាប់​ដួងចិត្ត​របស់​ប្រជាជន​និង​មាន​ជោគវាសនា​រួម​គ្នា។

    ពិធី​ក្បួន​ដង្ហែ​សម្រាប់​ព្រឹត្តិការណ៍វប្បធម៌​អាស៊ី​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា ​អាស៊ីរបស់​យើង​នឹង​ត្រូវ​ប្រគំសម្តែង​ដោយ​តន្ត្រីករ​ជើងចាស់​កំពូល​ៗ​នៃ​ប្រទេស​អាស៊ី​នានា។

សូមអញ្ជើញចុចស្តាប់កំសាននូវចម្រៀងមួយនេះចុះ!​  ↓↓↓

 

អ្នកបកប្រែ:马小青
ប្លុកពិសេស