孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ ”បង្កើតប្រវត្តិសាស្ត្រថ្មីនៃសេដ្ឋកិច្ចពិភពលោកដែលបើកទូលាយ

2019-04-28 17:41:13 cri

    ថ្ងៃទី២៧​ខែមេសា​ វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​លើកទីពីរ​បាន​បិទបញ្ចប់​បន្ទាប់ពី​អនុម័ត​សេចក្តីប្រកាស​រួមនៃ​សន្និសីទកំពូល​តុមូល​របស់​មេដឹកនាំ ។​ អ្នកដឹកនាំ​ដែលចូលរួម​សន្និសីទ​បាន​បង្ហាញថា ​មាន​ការប្តេជ្ញាចិត្ត​ឆ្លងតាម​គំនិត​ផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​ព្រមទាំង​ទំនាក់ទំនង​ភាពជាដៃគូ​ដែល​រួមមាន​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​តំបន់​និង​អនុតំបន់​និង​ពិភពលោក​ទាំងមូល ​ត្រួសត្រាយ​អនាគតដ៏​ល្អបវរ​ដែលមាន​វិបុលភាព​ជាមួយគ្នា ​ហើយ​រំពឹងថា​ នឹងរៀបចំធ្វើ​វេទិកាកំពូល​តាម​ពេលកំណត់​និងរៀបចំ​សកម្មភាព​បន្តបន្ទាប់​មាន​ពាក់ព័ន្ធ​ផងដែរ ។

    បើប្រៀប​ធៀបនឹង​វេទិកាកំពូល​លើកដំបូង​ដែលបើកធ្វើ​នៅពីរឆ្នាំមុន ​វេទិកាកំពូល​លើកនេះ​រួមទាំងអស់​បាន​ឈានដល់​សមិទ្ធផល​ជាក់ស្តែង​ចំនួន២៨៣​និងកម្មវិធី​កិច្ចសហប្រតិបត្តិការ​តម្លៃជាង​៦ម៉ឺន៤ពាន់​លានដុល្លារ​អាមេរិក ។ ​នេះបាន​បង្ហាញថា ​មានប្រទេស​និងប្រជាជន​កាន់តែ​ច្រើនឡើង​ៗកំពុង​ក្លាយទៅជា​ដៃគូ​សហប្រតិបត្តិការ​ដ៏ម៉ឺងម៉ាត់​ដែល​តភ្ជាប់​និង​ប្រាស្រ័យ​ទាក់ទងគ្នា​និងរួមគ្នា​ស្វែងរក​កិច្ចសហប្រតិបត្តិការ ​ការអភិវឌ្ឍ​និងវិបុលភាព​លើ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ។ ​“ខ្សែក្រវាត់​មួយ​​និង​ផ្លូវ​មួយ​ ​”​សមស្រប​និន្នាការ​អភិវឌ្ឍន៍​និងចរន្ត​ប្រវត្តិសាស្រ្ត​ ច្នៃប្រឌិតថ្មី​និងរីកចម្រើន​ នាំឲ្យ​ប្រជាជន​ទាំងអស់​ឃើញថា ​មានតែ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បើកទូលាយ​ទើបអាច​នាំមកនូវ​សុភមង្គល​ដល់​ប្រជាជន​បណ្តា​ប្រទេសនានា ។

    ក្នុង​រយៈពេល​ ៦​ ឆ្នាំ​កន្លងមក​ ក្រោម​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ពីសំណាក់​គ្រប់ភាគី​ទាំង​អស់ ​ការកសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​បាន​បង្កើត​រចនាសម្ព័ន្ធ​នៃ​ការ​តភ្ជាប់​និង​ការ​ទាក់ទង​គ្នា​ជាមូលដ្ឋាន។​បណ្តាប្រទេស​និង​អង្គការអន្តរជាតិ ​ចំនួន​ ជាង​ ១៥០ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​ការ​រួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ជាមួយ​ប្រទេសចិន។​យោងតាម​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​របស់​ធនាគារ​ពិភពលោក​ដែលបាន​ចេញផ្សាយ​នាពេលថ្មីៗនេះ​បានឲ្យ​ដឹងថា ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​មាន​ផល​ប៉ះពាល់​ជាវិជ្ជមាន​ដល់​ពាណិជ្ជកម្ម​និង​ឱកាសការងារ​នៃ​ពិភពលោក ​ជាពិសេស ​គឺ ​កំណើនសេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នានា​ដែលមាន​ប្រាក់ចំណូល​ទាប។​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​កំពុង​ជំរុញ​ឲ្យ​ការផ្លាស់ប្តូរ​អភិបាលកិច្ច​សាកល​សម្រាប់​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​និង​វិបុលភាព​រួមគ្នា។​ក្នុងនាមជា​អ្នកផ្តើមគំនិត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ" ​ប្រទេសចិន​បាន​ពង្រីក​យ៉ាង​សកម្ម​នូវ​ទំហំ​នៃ​ការនាំចូល ​ពាណិជ្ជកម្ម​ផែ្នក​សេវាកម្ម​បាន​រក្សា​កំណើន​យ៉ាង​ឆាប់បង្គួរ ​ហើយ​បាន​ក្លាយទៅជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​នៃ​បណ្តាប្រទេស​តាមបណ្តោយ។​

    ការ​រួមគ្នា​កសាង​ដែល​មាន​គុណភាពខ្ពស់​នៃ​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​បាន​ក្លាយជា​គំនិតឯកភាពគ្នា​កម្រិតខ្ពស់​ក្នុង​ចំណោម​គ្រប់ភាគី​ទាំងអស់ ​ហើយ​នឹង​អំណោយផល​ដល់​ការកសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"​ដោយ​មាន​ទស្សនៈ​វិស័យ​អភិវឌ្ឍន៍។​ក្នុងអំឡុងពេល​វេទិកានេះ ​តំណាង​ដែល​អង្គប្រជុំ​បាន​ចាប់​ផ្តើម​ដំណើរការ​<គំនិតផ្តួចផ្តើម​ក្រុងប៉េកាំង​ស្តីពី​"ផ្លូវសូត្រ​ប្រកដដោយ​សុចរិតភាព">​ដែល​បង្ហាញថា ​ប្រទេសចិន​និង​បណ្តាប្រទេស​នានា​បានប្តេជ្ញាចិត្ត​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ដើម្បី​ធ្វើឲ្យ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ក្លាយទៅជា​ផ្លូវមួយ​ដែល​ប្រកបដោយ​សុចរិតភាព​និង​ការគ្រប់គ្រង​តាមច្បាប់។

    តាម​តួលេខ​ស្ថិតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ចិនបាន​បង្ហាញ​ឲ្យ​ដឹងថា ​រហូតដល់​ចុងឆ្នាំ​២០១៨ ​តំបន់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្ម​ក្រៅដែន​តាម​បណ្តោយ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ដែល​កសាង​ដោយ​ប្រទេស​ចិន​រួម​ទាំង​អស់​បាន​បង់ពន្ធ​ក្នុង​តំបន់​ជា​សរុប​២៤០០លាន​ដុល្លារអាមេរិក ​បាន​បង្កើត​កាងារ​ធ្វើ​សម្រាប់​២សែន​៧ម៉ឺន​នាក់​។​មហាសន្និបាត​សហគ្រិន​ស្តីពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​បើកធ្វើ​ជា​លើកដំបូង​នៅ​វេទិកាកំពូល​លើក​នេះ ​សហគ្រិន​ដែល​អង្គប្រជុំ​បាន​ឈានដល់​គម្រោង​សហប្រតិបត្តិការ​សរុបជាង​៦ម៉ឺន​៤ពាន់​លាន​ដុល្លារអាមេរិក។ការនេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​សមស្រប​នឹង​តម្រូវការ​ក្នុង​ជីវភាព​ដ៏​ល្អបវរ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ ​ការនេះ​គឺ​មិនអាច​រាំងរា​បាន​ទេ។

     ក៏​ដូចជា​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិនធ្លាប់​បាន​ថ្លែង​គឺ​ការ​កសាង​គំនិត​ផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​សមស្រប​នឹង​ចរន្ត​ប្រវត្តិសាស្រ្ត​នៃ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​ ​តម្រូវការ​ក្នុង​សម័យ​នៃ​កំណែទម្រង់​ប្រព័ន្ធ​អភិបាលកិច្ច​សកលលោក​ និង​ក្តីបំណង​យ៉ាង​ខ្លាំង​របស់​ប្រជាជន​ប្រទេស​នានា​ក្នុង​ជីវភាព​កាន់តែ​សម្បូរ​ធូធារ។​នៅ​លើ​ផ្លូវ​បង្កើត​សហគមន៍​រួម​វាសនានៃ​មនុស្ស​ជាតិ ​ប្រជាជន​ប្រទេស​នានា​កំពុង​បង្កើត​ជីវភាព​រស់នៅ​ដ៏​ល្អបវរដោយ​ពួតដៃគ្នា។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស