郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangQishanអនុប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា

2019-05-16 14:45:12 cri

图片默认标题_fororder_1124499087_15579236691321n

  ថ្ងៃ​ទី​១៥​ខែ​ឧសភា លោកWangQishanអនុប្រធានរដ្ឋចិន​បាន​ជួប​សវនាការ​ជា​មួយ​ព្រះ​ករុណាព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី​ព្រះ​មហាក្សត្រ​កម្ពុជានៅ​សណ្ឋា​គារ​ជាតិDiaoyutai។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោកWangQishanបាន​លើក​ឡើង​ថា ចំណង​មេត្រី​ភាព​រវាង​ចិន​និង​កម្ពុជា​មាន​ប្រវត្តិសាស្រ្ត​ដ៏​យូរ​លង់ ។ នៅ​ក្រោម​ការ​ណែនាំ​និង​ជំរុញ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត ។ បណ្តា​ប្រទេស​អាស៊ី​នានាគួរ​តែ​ខិត​ខំ​ក្រេប​យក​ជីវជាតិ​ពី​អរិយធម៌​អាស៊ីដ៏​បុរម​បុរាណ​និង​ត្រចះត្រចង់ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​ប្រជាជន​លើ​វប្បធម៌ ចាប់​ដៃ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ថ្មី​នៃ​ទ្វីប​អាស៊ី ក៏​ដូច​ជា​​រួម​គ្នា​បង្កើត​សហគមន៍​រួម​វាសនា​មនុស្ស​ជាតិ​ផង​ដែរ ។

      ជា​ការ​ឆ្លើយ​តប ព្រះ​មហាក្សត្រ​កម្ពុជា​មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះ​អង្គ​មាន​ព្រះ​រាជ​ហឫទ័យ​សោ​មនស្ស​​រីក​រាយ​ណាស់​ដែល​បាន​យាង​ចូល​រួម​កិច្ច​ប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី កម្ពុជា​សូម​កោត​សរសើរ​ខ្ពស់​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ដែល​លើក​ឡើង​ដោយ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន រីក​រាយ​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​មួយ​ប្រទេស ចិន ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​កាន់​តែ​ធំ​ក្នុង​យុគសម័យ​ថ្មី ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស