ពេលថ្មីៗកន្លងទៅនេះ មានអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួនបានអះអាងថា សហរដ្ឋអាមេរិកជាឃ្លាំងសន្សំលុយ ចំណែកប្រទេសនានាលើពិភពលោកដែលក្នុងនោះក៏បូករួមទាំងប្រទេសចិនផងសុទ្ធតែបានលួចយកលុយពីអាមេរិក ។ ពាក្យសម្តីបែបនេះមិនគ្រាន់តែគ្មានមូលដ្ឋានចំណេះទូទៅផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ ហើយក៏ជាការកុហកខ្លួនឯងតាមបែប Don Quixote ផងដែរ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងអាមេរិកបានឆ្លងតាមការបំពេញបន្ថែមគ្នានូវឧត្តមភាពរៀងខ្លួន និងធ្វើការប្រាស្រ័យទាក់ទងល្អប្រសើរ បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងដំឡើងកម្រិតរចនាសម្ព័ន្ធឧស្សាហកម្មរបស់ខ្លួន សុទ្ធតែទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំសម្បើម ។ តាមទិន្នន័យបានបង្ហាញឲ្យឃើញថា ច្រើនឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកទទួលបានផលចំណេញយ៉ាងច្រើនពីក្នុងទីផ្សារចិន តួយ៉ាងដូចជានៅឆ្នាំ ២០១៧ ថ្លៃប្រើប្រាស់កម្មសិទ្ធិបញ្ញាអាមេរិករបស់ប្រទេសចិនមានដល់ទៅ ៧១៣០ លានដុល្លារអាមេរិក ត្រូវជា ២៥% នៃតម្លៃប្រើប្រាស់កម្មសិទ្ធិបញ្ញានៃប្រទេសដទៃទៀតរបស់ប្រទេសចិនប្រចាំឆ្នាំ ។ បច្ចុប្បន្នប្រាក់ចំណូលនៃការលក់ផលិតផលរបស់សហគ្រាសអាមេរិកនៅប្រទេសចិនប្រចាំឆ្នាំមានដល់ទៅ ៧ សែនលានដុល្លារអាមេរិក ដែលក្នុងនោះ ទទួលបានផលចំណេញលើសពី ៥ ម៉ឺនលានដុល្លារអាមេរិក ។
ទាក់ទងនឹងរឿងនេះ លោកStephenS.Roachសេដ្ឋវិទូល្បីឈ្មោះអាមេរិកបានបញ្ជាក់ថា
អាមេរិកបានទម្លាក់កំហុសឲ្យប្រទេសចិន វាគឺជាការបោកបញ្ឆោតខ្លួនឯងតាមបែបDon Quijote de la Manchaតែប៉ុណ្ណោះ ហើយក៏ជាការរកលេស ដើម្បីគេចវេះពីបញ្ហាដែកប្រាក់បម្រុងរបស់ខ្លួនមិនគ្រប់គ្រាន់ និងអាត្រាបង្កើនផលធ្លាក់ចុះអស់រយៈពេលរាប់សិបឆ្នាំមកនេះ។ដំណោះស្រាយទំនាក់ទំនងតានតឹងរវាងប្រទេសចិននិងអាមេរិកពីឫសគល់ គឺត្រូវយកការឈ្នះ-ឈ្នះទៅជំនួសឲ្យផលបូកសូន្យ។
សមិទ្ធផលដ៏អស្ចារ្យនិងមហិមាដែលប្រទេសចិនទទួលយកបានពីកំណែទម្រង់និងបើកចំហរយៈពេល៤០ឆ្នាំគឺ ពឹងផ្អែកលើការណែនាំនៃស្មារតីច្នៃប្រឌិត ស្មារតីខិតខំប្រឹងប្រែង ស្មារតីសាមគ្គីភាពនិងស្មារតីស្វែងរកសុបិន ពឹងផ្អែកលើភាពក្លាហាននិងប្រតិបត្តិការដែលជំរុញកំណែទម្រង់និងបើកចំហដោយដាច់ខាតមិនងាករេ។ទ្រឹស្តីលួចឆក់របស់អាមេរិកមិនអាចបោកបញ្ឆោតពិភពលោកទេ ហើយកាន់តែមិនអាចរារាំងជំហាននៃការអភិវឌ្ឍរបស់ប្រទេសចិនទៀទៀត៕