魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថែ្លងថា សហគមន៍អន្តរជាតិគួរតែពង្រឹងជំនឿចិត្តនិងសាមគ្គីភាពដើម្បីរួមគ្នាទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩

2020-03-27 15:03:06 cri

图片默认标题_fororder_1125773845_15852407547841n

    លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស ​G20 ​ស្តីពី​ការទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ​នៅទីក្រុង​ប៉េកាំង​កាលពី​យប់​ថ្ងៃទី ​២៦ ​ខែមីនា ​។​លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ជំងឺ​កូវីដ-១៩ ​កំពុង​រីករាល​ដាល​នៅទូទាំង​ពិភពលោក ​សហគមន៍​អន្តរជាតិ​គួរតែ​ពង្រឹង​ជំនឿចិត្ត​និង​សាមគ្គីភាព​ដើម្បី​រួម​គ្នា​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​ប្រមូលផ្តុំ​នូវ​កម្លាំង​ដ៏​ខ្លាំងក្លា​ដើម្បី​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ហើយ​ពួតដៃគ្នា​ដើម្បី​យក​ឈ្នះ​លើ​ការ​តស៊ូ​របស់​មនុស្សជាតិ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដ៏​ធ្ងន់ធ្ងរ​នេះ៕​

 

图片默认标题_fororder_1125773845_15852407548511n

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស