魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថែ្លងថា យកឈ្នះយ៉ាងដាច់ខាតលើសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក

2020-03-27 15:05:09 cri

    លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស ​G20 ​ស្តីពី​ការទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ​នៅទីក្រុង​ប៉េកាំង​កាលពី​យប់​ថ្ងៃទី ​២៦ ​ខែមីនា ​។​លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​សហគមន៍​អន្តរជាតិ​គួរតែ​បង្កើន​សកម្មភាព​របស់ខ្លួន​ដើម្បី​យក​ឈ្នះ​យ៉ាង​ដាច់ខាត​លើ​សមរភូមិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ​នៅ​ទូទាំង​ពិភពលោក​និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺនេះ។​ប្រទេសចិន​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​នៃ​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​ហើយ​មានឆន្ទៈ​ក្នុងការ​ចែករំលែក​ការ​អនុវត្ត​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ​ជាមួយ​បណ្តាប្រទេស​ពាក់ព័ន្ធ ​ក៏ដូចជា​អនុវត្ត​ការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​និង​ផលិត​ឱសថ​និង​វ៉ាក់សាំង​ព្រមទាំង​ផ្តល់​ជំនួយ​តាម​សមត្ថភាព​របស់ខ្លួន​ដល់​បណ្តាប្រទេស​ដែល​មាន​ការ​រីក​រាល​ដា​ល​នៃ​ជំងឺនេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស