魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ma Zhaoxu ថែ្លងអំពីលទ្ធផលនៃសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ-១៩

2020-03-27 14:45:47 cri

    កាលពី​ថ្ងៃទី ​២៦ ​ខែមីនា ​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹក​នាំ​ប្រទេស ​G20 ​ស្តីពី​ការទប់ទល់​នឹង​ជំងឺ​កូវីដ-១៩ ។​បន្ទាប់ពី​សន្និសីទ​កំពូល ​លោក ​Ma ​Zhaoxu ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​ជម្រាប​ពី​លទ្ធផល​នៃ​សន្និសីទ​កំពូល​នេះ។​

    លោក ​Ma ​Zhaoxu ​បាន​ថែ្លងថា ​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​នេះ​និង​បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ។​លោក​បាន​លើកឡើង​នូវ​គំនិត​សំខាន់ៗ​មួយចំនួន​ស្តីពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ​និង​រក្សា​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដោយ​រួមបញ្ចូល​បទពិសោធន៍​ជាក់ស្តែង​របស់​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ​បាន​ដើរតួនាទី​ឈានមុខ​ដ៏​សំខាន់​។​

    លោក ​Ma ​Zhaoxu ​បាន​ថែ្លង​បន្តថា ​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​គ្រប់ភាគី​ទាំងអស់ ​សន្និសីទ​កំពូល​ពិសេស​នេះ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមានដូច​ខាងក្រោមនេះ​ គឺ ​ទី ​១ ​គ្រប់​ភាគី​ទាំងអស់​សន្យានឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​រួម។ទី ​២ ​គ្រប់ភាគី​ទាំងអស់​បាន​ឯកភាព​គ្នា​ចែករំលែក​នូវ​ព័ត៌មាន​ឱ្យបានទាន់​ពេល​វេលា ​ធានា​ការផ្គត់ផ្គង់​សម្ភារៈ​និង​បរិក្ខារ​វេជ្ជសាស្ត្រ​គ្រប់ប្រភេទ​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ជាពិសេស​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត​និង​កែ​លម្អ​នូវ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​សកល ​ក្នុងន័យ​ត្រៀមរៀបចំ​ឱ្យបានល្អ​សម្រាប់​ទប់​ទល់​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​នាពេល​អនាគត។​ទី​ ៣ ​គ្រប់ភាគី​ទាំងអស់​សន្យា​នឹង​ធានា​រក្សា​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកល ​បង្កើន​ទំនុកចិត្ត​នៃ​ទីផ្សារ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺនេះ​លើ​ពាណិជ្ជកម្ម​និង​ខែ្ស​សង្វាក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក។​

    លោក ​Ma ​Zhaoxu ​បាន​ថែ្លងថា ​ក្រោម​ស្មារតី​នៃ​សុន្ទរកថា​ដ៏​សំខាន់​របស់​លោក ​ស៊ីជីនភីង ​ប្រធាន​រដ្ឋចិន ​ប្រទេសចិន​នឹង​ជំរុញ​វេទិកា​យន្តការ​ពហុភាគី ​G20 ​ដើម្បី​ប្រមូលផ្តុំ​នូវ​គំនិត​ឯកភាព​គ្នា​របស់​សហគមន៍​អន្តរជាតិ​ឱ្យ​កាន់តែ​ល្អប្រសើរ​ព្រមទាំង​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​ចូល​រួមចំណែក​វិជ្ជមាន​ក្នុង​ការ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​និង​ស្តារ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​ក្នុងពេល​ឆាប់ៗនេះ​។​ប្រទេសចិន​រីករាយ​រួម​សហការ​ជា​មួយ​គ្រប់ភាគី​ទាំងអស់​ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស