邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ៖ ប្រទេសចិននឹងផ្តល់វិភាគទានដល់ការរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក

2020-03-27 14:18:27 cri

       ពេល​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពិសេស​ នៃមេដឹកនាំ​ប្រទេស​ G20 ស្តីពី​ការទប់ទល់នឹង​ជំងឺកូវីដ ១៩ នៅ​ក្រុងប៉េកាំង​នា​យប់​ថ្ងៃ​ទី​ ២៦ ខែមីនា  លោក​​ ស៊ី ​ជីនភីង ​ប្រធាន​រដ្ឋចិនបាន​​ថ្លែង​ថា​​  ប្រទេស​ចិន​នឹង​បង្កើន​ការផ្គត់ផ្គង់​និង​ការផ្តល់​​ផលិតផល​វត្ថុធាតុដើម ​សម្ភារៈចាំបាច់​ប្រចាំថ្ងៃ ​ឧបករ​ណ៍បង្ការ​ការពារ​ជំងឺឆ្លង​ជាដើម​ដល់​ទីផ្សារ​អន្តរជាតិ​ ​ហើយចិននឹងបន្តអនុវត្ត​​​គោលនយោបាយ​​ហិរញ្ញវត្ថុ​ដ៏​វិជ្ជមាន​ ​និងគោល​នយោបាយ​រូបិយវត្ថុ​ដ៏​មានស្ថិរភាព​ ​​​ធ្វើ​កំណែទម្រង់​និង​បើកទូលាយ​ឱ្យ​កាន់តែ​ខ្លាំង​ឡើងៗ​ដោយ​ម៉ឺងម៉ាត់​មិន​ងាករ៉េ  ​​បន្ធូរបន្ថយស្តង់ដារ​ចូលទីផ្សារចិន ​បន្ត​កែលម្អ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​ ​ ជំរុញ​ពង្រីក​ទំហំ​នាំចូល​ ​ថែមទាំងនឹង​ពង្រីកការវិនិយោគ​នៅក្រៅប្រទេស​  ​ដើម្បី​ចូលរួម​ផ្តល់​វិភាគទានដល់ការថែរក្សា​​ស្ថិរភាព​​សេដ្ឋកិច្ច​ពិភពលោក៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស