魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា បង្កើនការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ ដើម្បីការពារសេដ្ឋកិច្ចពិភពលោក កុំឱ្យធ្លាក់ចូលក្នុងវិបត្តិ

2020-03-27 14:38:34 cri

      កាលពី​យប់ថ្ងៃទី​ ២៦​ ខែមីនា​ លោក​ស៊ីជីនភិង ប្រធាន​រដ្ឋចិន​បាន​ចូលរួម​សន្និសីទ​កំពូល​ពិសេស​នៃ​មេដឹកនាំ​ប្រទេស​G20​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​នៅក្រុង​ប៉េកាំង ។​ លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា ការរីករាលដាល​នៃជំងឺ​កូវីដ១៩​បាន​ប៉ះពាល់​ដល់​ផលិតកម្ម​និងតម្រូវការ​នៃពិភពលោក ​ហើយបណ្តាប្រទេស​នានា​គួរតែ​ពួតដៃគ្នា ​បង្កើន​ការសម្រប​សម្រួល​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ ដើម្បីការពារ​សេដ្ឋកិច្ច​ពិភពលោក ​កុំឱ្យធ្លាក់​ចូល​ក្នុង​វិបត្តិ ​។​ វា​ចាំបាច់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​និង​រូបិយវត្ថុ​ដែល​ខ្លាំងក្លា​និង​មាន​ប្រសិទ្ធភាព បង្កើន​ការត្រួតពិនិត្យ គ្រប់គ្រង​និង​សម្របសម្រួល​ផ្នែកហិរញ្ញវត្ថុ​ ព្រមទាំង​រួមគ្នា​គាំពារ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ផលិតកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៃ​ពិភពលោក​ទាំង​មូល​ ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស