pause
音量+
Play
音量-

វីដេអូ

លោក​Xi​ Jinping​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​ពិភាក្សា​ដូចជា​ពាណិជ្ជកម្ម​ជាដើម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី៨​នៃ​អ្នក​ដឹកនាំ​ក្រុម​ប្រទេស​G20
2013-09-08 16:03:29   cri  Web Editor:Chen Zhihua

 

       ថ្ងៃ​ទី៦​ខែ​កញ្ញា​ កិច្ច​ប្រជុំ​កំពូល​លើក​ទី៨​នៃ​អ្នក​ដឹកនាំ​ក្រុម​ប្រទេស​G20​បាន​បន្ត​បើក​ធ្វើ​នៅ​ក្រុង​សាំងពេទែស្បួ​នៃ​ប្រទេស​រុស្ស៊ី​តទៅទៀត​  លោក​Xi​ Jinping​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​ពិភាក្សា​ដូចជា​ពាណិជ្ជកម្ម​ជាដើម។

        លោក​Xi​ Jinping​បាន​បង្ហាញ​ថា៖​ បច្ចុប្បន្ន​ការ​ការពារ​និយម​ខាង​ពាណិជ្ជកម្ម​បាន​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស​  ការ​ចរចា​វគ្គ​ដូហា​បាន​ស្ទះ​ដំណើរ​ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី​បាន​ប្រឈមមុខ​នឹង​ការ​សាកល្បង​ជាច្រើន​ ការនេះ​ គឺ​មិន​អនុគ្រោះ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ងើប​ឡើង​វិញ​ មិន​សមស្រប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​នានា។ បរិមាណ​ពាណិជ្ជកម្ម​របស់​ក្រុម​ប្រទេសG20​ត្រូវជា​៨០%​នៃ​បរិមាណ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវតែ​មាន​មនសិការ​គិតពិចារណា​និង​ទទួល​ខុសត្រូវ​  ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ពិភពលោក​វិវឌ្ឍន៍​រីកចំរើន​ក្នុង​ដំណាក់កាល​ថ្មី ។

        លោក​Xi​ Jinping​បាន​គូស​បញ្ជាក់​ថា៖​ ទី១​ ប្រឆាំង​នឹង​ការ​ការពារ​និយម​ខាង​ពាណិជ្ជកម្ម​  គាំពារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក​ធុន​បើក​ចំហ។ ក្រុម​ប្រទេស​G20​ត្រូវ​ខឹតខំ​បង្កើត​បរិវេន​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បើក​ចំហ​ដោយ​សេរី​  ជំរុញ​សេរី​ភាវូបនីយកម្ម​ពិភពលោក​និង​ងាយស្រួល។ទី២​ បង្កើន​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ជំរុញ​ការ​ចរចា​វគ្គ​ដូហា។ ទី៣​ ធ្វើ​ឲ្យ​សង្វាក់​តម្លែ​ពិភពលោក​ល្អ​ពេញលេញ​ កសាង​ទីផ្សារ​ធំ​ដោយ​ធ្ចើ​សមា​ហរណកម្ម​ពិភពលោក។ ភាគី​ចិន​បាន​សម្រេច​ទាំងស្រុង​នូវ​ការ​អនុ​គ្រោះ​លើកលែង​ពន្ធ​ចំពោះ​ផលិតផល​ក្នុង​បញ្ជី​ពន្ធ​៩៥%​ចំពោះ​ប្រទេស​មិន​រីកលូតលាស់​បំផុត​ដែល​បានបង្កើត​ទំនាក់​ទំនង​ផ្លូវទូត​ជាមួយ​ប្រទេស​ចិន​  ហើយ​ដល់​ឆ្នាំ​២០១៥​នឹង​លើក​កំពស់​សមាមាត្រ​ដូច​ពោល​ខាង​លើ​ឲ្យ​ដល់​ទៅ​៩៧% ។

        លោក​Xi​ Jinping​បាន​គូស​បញ្ជាក់​ថា៖​ កម្មវត្ថុ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​គឺ​មាន​ផល​ប្រយោជន៍​ដល់​គ្នា​  ឈ្នះៗ​និង​មាន​តុល្យភាព។  យើងខ្ញុំ​នឹង​បន្ត​ប្រកាន់​ខ្ជាប់​ការ​នាំចេញ​ដោយ​នឹងន​ និង​ពង្រីក​ការ​នាំចូល​ឲ្យ​មាន​តុល្យភាព​ បង្កើន​ជំហាន​បើក​ចំហ​មុខ​របរ​សេវា​  ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ជាមួយ​ក្រៅ​ប្រទេស​វិវឌ្ឍន៍​ដោយ​មាន​តុល្យភាព​ដើម្បី​រួម​បញ្ចូល​ក្នុង​សង្វាក់​តម្លៃ​ពិភពលោក ៕
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040