pause
音量+
Play
音量-

វីដេអូ

កល្យាណី
2011-11-23 16:38:32  cri  Web Editor:cambodian

    នាងខ្ញុំ កល្យាណី ជាពិធីការិនីនៃនាទីធើ្វដំណើរជាមួយអ្នក   នៃវិទ្យុមិត្តភាពកម្ពុជាចិន​នាងខ្ញុំសប្បាយចិត្តណាស់     ដែលអាចបំរើប្រិយមិត្តខែ្មរទាំងអស់តាមរយៈរលកវិទ្យុ ។ ​នាងខ្ញុំបានរៀនភាសាខ្មែរអស់ពេល ៤ ឆ្នាំនៅក្នុងសកលវិទ្យាល័យភាសាបរទេសប៉េកាំង​ហើយបន្ទាប់ពីបពា្ចប់ការសិក្សានៅសកលវិទ្យាល័យ   នាងខ្ញុំបានចូលបំរើការងារក្នុងវិទ្យុ​អន្តរជាតិចិនខាងការផ្សាយសំឡេងចំពោះប្រទេសកម្ពុជា។ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤​នាងខ្ញុំសំខាន់    គឺធ្វើការងារជាអ្នកយកព័ត៌មានអន្តរជាតិរួមទាំងព័ត៌មានអាស៊ីអាគ្នេយន៍​ផង    ហើយបានត្រូវវិទ្យុអន្តរជាតិចិនចាត់បញ្ជូនទៅប្រទេសសិង្ហបុរីដើម្បីធ្វើជាអ្នកយក​ព័ត៌មានប្រចាំនៅទីនោះអស់រយៈពេលជាង ពីរ ឆ្នាំ    បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេស​សិង្ហបុរីនាងខ្ញុំបានវិលមកមាតុប្រទេសវិញបន្តផលិតកម្មវិធីនៃវិទ្យុយើងខ្ញុំក្នុងនាមជាអ្នក​យកព័ត៌មាននិងជាអ្នកផ្សាយសំឡេង ។ បន្ទាប់ពីវិទ្យុយើងខ្ញុំបានបើកវិទ្យុមិត្តភាពកម្ពុជា​-ចិនFM ៩៦.៥ មេហ្គាហឺតនៅក្រុងភ្នំពេញនិងFM ១០៥ មេហ្គាហឺតនៅសៀមរាបនាងខ្ញុំ​បានធ្វើជាពិធីការិនីនៃនាទី"ធ្វើដំណើរជាមួយអ្នក"នៃវិទ្យុមិត្តភាពកម្ពុជាចិន ។នាងខ្ញុំបាន​បំពេញការងារផ្សាយសំឡេងចំពោះប្រទេសកម្ពុជាជិត ២០ ឆ្នាំហើយ    នាងខ្ញុំសូមថ្លែង​អំណរគុណ  ចំពោះប្រិយមិត្តអ្នកស្តាប់ខ្មែរទាំងអស់   ដែលបានគាំទ្រនិងតាមដានស្តាប់​កម្មវិធីវិទ្យុយើងខ្ញុំ ។ នាងខ្ញុំស្រឡាញ់ការងាររបស់នាងខ្ញុំណាស់ហើយរីករាយចិត្តខំប្រឹង​ប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការពង្រឹងបំណងមិត្តភាពចិន-ខ្មែរ ។ សង្ឃឹម​ថានឹងមានប្រិយមិត្តខ្មែរកាន់តែច្រើនឡើងៗ ចាប់អារម្មណ៏ដល់កម្មវិធីវិទ្យុយើងខ្ញុំនាងខ្ញុំ​រីករាយចិត្តក្លាយជាមិត្តភ័ក្រ្តរបស់ប្រិយមិត្តខ្មែរទាំងអស់ហើយសប្បាយចិត្តក្រៃលែងក្នុង​ការចែករំលែកនូវចំណាប់អារម្មណ៏ចំពោះការងារជីវភាពនិងមនោសញ្ចេតនាជាមួយនិង​ប្រិយមិត្តខ្មែរទាំងអស់តាមរយៈរលកវិទ្យុ។

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040