ខ្ញុំបាទសុវណ្ណ ពិធីករនៃនាទីព័ត៌មាន នាទីភ្លេងនិងចម្រៀង ។ ខែកញ្ញាឆ្នាំ២០០០ ខ្ញុំបានរៀនភាសាខ្មែរនៅខេត្តក្វាំងស៊ី ចាប់ពីពេលនោះមក ខ្ញុំបានភ្ជាប់និស្ស័យដ៍ជិតស្និទ្ធជាមួយនឹងភាសាខ្មែរព្រមនិងប្រទេសកម្ពុជា ។ បន្ទាប់ពីខ្ញុំបានមកបម្រើការងារនៅវិទ្យុអន្តរជាតិចិននាក្រុងប៉េកាំងក្រោយពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យខ្ញុំបាទបានមានភព្វសំណាងដែលអាចទៅបន្តវិជ្ជានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ នេះបានញ៉ាំងឲ្យខ្ញុំស្គាល់ពីប្រជាជនខ្មែរដ៍ស្លូតត្រង់និងរាក់ទាក់កក់ក្តៅដូច្នេះខ្ញុំបាទក៍កាន់តែមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីប្រទេសកម្ពុជា ហើយបានជក់ចិត្តនឹងវប្បធម៌ខ្មែរនិងស្រឡាញ់ប្រទេសកម្ពុជា ។ ។ ចូលចិត្តតន្ត្រី ចូលចិត្តលេងកីឡា ចូលចិត្តមើលភាពយន្ត ចូលចិត្តល្ខោនគ្រប់យ៉ាងចូលចិត្តអាហារឆ្ងាញ់ ក៏ចូលចិត្តដើរកំសាន្ត ដែរ។ បើសិនលោកអ្នកនិយមចូលចិត្តវាយសី លេងបាល់បោះ បាល់ទាត់ បាល់ទះជាដើម អាចបបួលណាត់ខ្ញុំទៅលេងជាមួយគ្នា ។
សព្វថ្ងៃនេះ ខ្ញុំបាទបានមកដល់រាជធានីភ្នំពេញថ្មីម្តងទៀត ដើម្បីរៀបចំទីស្នាក់ការនៃ
វទ្យុអន្តរជាតិចិននៅភ្នំពេញ ។ ពេលទីស្នាក់ការសម្ពោធបើក វិទ្យុយើងខ្ញុំនឹងផ្សាយកម្មវិធី
ជាភាសាខែ្មរដោយផ្ទាល់នៅភ្នំពេញ ។ ទីស្នាក់ការនៃវិទ្យុអន្តរជាតិចិននៅភ្នំពេញក៏ដូចជា
ទីស្នាក់ការវិទ្យុមិត្តភាពកម្ពុជាចិនគឺឋិតនៅបន្ទប់លេខ១៩អា ជាន់ទី១៩វិមានកាណាឌីយ៉ា