នាងខ្ញុំ សារាយ ជាពិធីការិនីនៃនាទីភ្លេងនិងចំរៀងដែលផ្សាយជូនប្រិយមិត្តនៅរាល់យប់ថ្ងៃអង្គារ ។ ជាដំបូង នាងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រិយមិត្តដែលបានគាំទ្រយ៉ាងកក់ក្តៅដល់កម្មវិធីនាងខ្ញុំ។
ក្នុងកម្មវិធី នាងខ្ញុំសំខាន់គឺជំរាបជូនប្រិយមិត្តនូវចំណេះដឹងទូទៅដែលមានពាក់ពន្ធនឹងសុខភាព កិច្ចការផ្ទះ និងអត្ថបទខ្លីៗខាងមនោសញ្ចេតនាផងដែរ។
គោលបំណងនៃកម្មវិធីនាងខ្ញុំគឺសង្ឃឹមអាចពាំនាំនូវចំណេះដឹងខ្លះៗជូនប្រិយមិត្តអ្នកស្តាប់ ជាពិសេសប្រិយមិត្តជាស្ត្រីភេទ សង្ឃឹមចំណេះដឹងដែលនាងខ្ញុំជ្រើសរើស និងរៀបចំមកជំរាបជូនប្រិយមិត្តទាំងនេះនឹងផ្តល់ជំនួយដល់លោកអ្នកនៅក្នុងការថែទាំសុខភាពខ្លួននិងក្រុមគ្រួសារឲ្យមានសុខភាពល្អ។
លើសពីនេះទៅទៀត អត្ថបទមនោសញ្ចេតនាខ្លីៗ ដែលនាងខ្ញុំជំរាបជូនប្រិយមិត្តនៅក្នុងកម្មវិធី ភាគច្រើនគឺអត្ថបទខ្លី ដែលមានខ្លឹមសារលើកទឹកចិត្តដល់ប្រិយមិត្តជាស្ត្រីភេទ ។ នាងខ្ញុំសង្ឃឹមថា បត្ថបទមនោសញ្ចេតនាទាំងនេះនឹងអាចក្លាយទៅជាកម្លាំងជំរុញមួយដែលជួយដល់ប្រិយមិត្តជាស្ត្រីភេទទាំងអស់ ឲ្យមានទឹកចិត្តយ៉ាងសកម្ម និងឆន្ទៈដ៏រឹងមាំទៅប្រឈមមុខនឹងគ្រប់បញ្ហានៅក្នុងឆាកជីវិត។
ខ្ញុំមានកិត្តិយសណាស់ ដែលបានទទួលនាទីជាពិធីការិនីនៅក្នុងកម្មវិធីនាទីពត័មាននិងកម្មវិធីនាទីភ្លេងនិងចំរៀង ។ ពេលធម្មតា ខ្ញុំតែងតែគិតពិចារណាថា តើធ្វើយ៉ាងម៉េចទើបអាចធ្វើឲ្យកម្មវិធីរបស់ខ្ញុំកាន់តែអាចទាក់ទាញប្រិយមិត្តឲ្យតាមដានស្តាប់ ? ហេតុដូច្នេះខ្ញុំបានស្តាប់កម្មវិធីវិទ្យុផេ្សងៗស្ទើរតែរាល់ថ្ងៃដើម្បីក្រេបយកបទពិសោធន៍ពីពិធីករនិងពិធីការិធីល្បី ៗ ហើយយកគំនិតថ្មីៗមកប្រើនៅក្នុងកម្មវិធីរបស់ខ្ញុំ។
មូលហេតុដែលនាងខ្ញុំខិតខំធ្វើកម្មវិធីគឺ ដោយសារមានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ប្រិយមិត្តអ្នកស្តាប់តែម្តង ! រឿងដែលគួឲ្យខ្ញុំមានមោទនភាពជាងគេ គឺពេលខ្ញុំទទួលទូរស័ព្ទ ដែលហៅចូលដោយប្រិយមិត្តអ្នកស្តាប់នៅកម្ពុជាខ្ញុំទើបតែនិយាយមួយម៉ាត់តែប៉ុណ្ណោះ ពួកគេក៏ដឹងថាខ្ញុំជាពិធីការិនី កញ្ញាសារាយ។
ខ្ញុំយល់ឃើញថា ការទទួលបានការទទួលស្គាល់ពីប្រិយមិត្តអ្នកស្តាប់បានបង្ហាញថាមានប្រិយមិត្តចូលចិត្តស្តាប់កម្មវិធីរបស់ខ្ញុំ ។ នេះគឺជារង្វាន់ផុតលេខដែលគួរឲ្យខ្ញុំមានមោទនភាពខ្លាំងជាងរង្វាន់ផេ្សងៗទាំងអស់៕