នាងខ្ញុំនួនកើតនៅភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ីប្រទេសចិនដែលជាប់ជិតខាងនឹងប្រទេសអាស៊ីអាគ្នេយ៍ ដូច្នេះពេលចូលរៀននៅសកលវិទ្យាល័យនាងខ្ញុំបានជ្រើសរើសមុខវិជ្ជាអក្សរសាស្រ្តខ្ែមររហូតដល់សព្វថ្ងៃ នាងខ្ញុំបានរៀននិងប្រើប្រាស់ភាសាខ្ែមររយៈពេលជាង ១០ ឆ្នាំហើយ ។ បន្ទាប់ពីបានសិក្សាអក្សរសាស្រ្តខ្ែមរនាងខ្ញុំបានខំរិះរកគ្រប់មធ្យោបាយដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ អំពីប្រទេសកម្ពុជា ដែលជាប្រទេសមួយគួរឲ្យទាក់ចិត្តនិងពោរពញទៅដោយភាពអាថ៌កំបាំង ។ ឆ្លងតាមការស្វែងយល់នាងខ្ញុំមានអារម្មណ៍ថា ប្រទេសកម្ពុជាជាប្រទេសដ៏ស្រស់ស្អាតមួយហើយជនជាតិខ្មែរក៏ជាជនជាតិមួយដែលមានលក្ខណៈសុភារាបសាឧស្សាហ៍ព្យាយាមនិងចូលចិត្តរាប់អានមិត្តភក្តិ ។ ចំណាប់អារម្មណ៍នេះ បានញ៉ាំងឲ្យនាងខ្ញុំបេ្តជ្ញាចិត្តថានឹងជ្រើសរើសការងារមួយដែលអាចទាក់ទងជាមួយប្រទេសកម្ពុជានិងបម្រើជនជាតិខ្មែរទាំងឡាយបាន។ជាភព្វសំណាង នាងខ្ញុំមានឱកាសមកបំពេញការងារនៅវិទ្យុមិត្តភាពកម្ពុជាចិននិងធ្វើជាពិធីការិនីនៃនាទីកាដូតន្ត្រីដែលធ្វើឲ្យនាងខ្ញុំរីករាយក្រៃលែងព្រោះក្តីប្រាថ្នាបានក្លាយទៅជាការពិត ។ នាងខ្ញុំគិតថាតន្រ្តីហាក់ដូចជាកំណាព្យ ដែលពិពណ៌នាពីទឹកចិត្តគ្រប់បែបយ៉ាងក្នុងនោះមានការឈឺចាប់មានស្មារតីរឹងប៉ឹងនិងមានក្តីស្រឡាញ់ជាដើម ។ ក្តីបំណងរបស់នាងខ្ញុំគឺចង់ក្លាយទៅជាពិធីការិនីម្នាក់ ដែលអាចនាំមកនូវភាពកក់ក្តៅដល់លោកអ្នកហើយធ្វើឲ្យនាទីកាដូតន្ត្រីទៅជាស្ពានមួយសម្រាប់ជួយប្រិយមិត្តអ្នកស្តាប់ផ្ញើក្តីគោរពនិងស្រឡាញ់តាមរយៈរលកវិទ្យុសម្តែងការនឹករលឹកតាមរយៈតន្ត្រីដ៏ពីរោះៗនិងយកការជូនពរដ៏ល្អបវរធ្វើឲ្យជីវភាពកាន់តែមានភាពកក់ក្តៅដើម្បីបង្រួញគម្លាត និងធ្វើឲ្យមនោសញ្ចេតនារវាងមនុស្សនិងមនុស្សកាន់តែជ្រាលជ្រៅថែមទៀត។
នួន
2011-12-01 14:40:47 cri Web Editor:cambodian