នាងខ្ញុំអរុណបានកើតនៅខេត្តជាំងស៊ូប្រទេសចិន ។ ពេលអាយុ ១៨ ឆ្នាំ នាងខ្ញុំបានមកសិក្សាភាសាខ្មែរនៅសកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅក្រុងប៉េកាំងរដ្ឋធានីនៃប្រទេសចិន ។ ចាប់ពីពេលនោះមក នាងខ្ញុំបានភ្ជាប់និស្ស័យដ៍ជិតស្និទ្ធជាមួយនឹងភាសាខ្ែមរព្រមនិងប្រទេសកម្ពុជា ។ បន្ទាប់ពីបានចូលបំរើការងារនៅវិទ្យុអន្តរជាតិចិនក្រោយពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនាងខ្ញុំបានមានភព្វសំណាងដែលអាចទៅបន្តវិជ្ជានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញហើយមានឱកាសជាច្រើនដងដែលអាចទៅបំពេញការងារនៅប្រទេសកម្ពុជាបានញ៉ាំងឲ្យនាងខ្ញុំស្គាល់ពីប្រជាជនខ្មែរដ៍ស្លូតត្រង់និងរាក់ទាក់កក់ក្តៅដូច្នេះនាងខ្ញុំក៍កាន់តែមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីប្រទេសកម្ពុជា ហើយបានជក់ចិត្តនឹងវប្បធម៌ខ្ែមរនិងស្រឡាញ់ប្រទេសកម្ពុជា ។ សព្វថ្ងៃនាងខ្ញុំគឺជាពិធីការិនីនៃនាទីព័ត៌មាននិងនាទីធ្វើដំណើរជាមួយអ្នកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន ។ សង្ឃឹមនាទីរបស់នាងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវភាពសប្បាយៗ ហើយទន្ទឹមនឹងពេលលោកអ្នកបន្ធូរអារម្មណ៍ក៏អាចទទួលបានចំណេះដឹងប្លែកៗ ។ នាងខ្ញុំស្រឡាញ់ការងារផ្សាយសំឡេងចំពោះប្រទេសកម្ពុជាណាស់ហើយរង់ចាំការផ្លាស់ប្តូរសំឡេងដួងចិត្តជាមួយលោកអ្នកជាប់ជានិច្ចតាមរយៈរលកវិទ្យុមិត្តភាពកម្ពុជា-ចិន FM96.5 នៅភ្នំពេញនិងFM105 នៅសៀមរាប !
អរុណ
2011-11-22 16:10:35 cri Web Editor:cambodian