pause
音量+
Play
音量-

វីដេអូ

រតនៈ
2011-11-22 16:44:50  cri  Web Editor:cambodian

 

    ខ្ញុំបាទឈ្មោះ រតនៈ ស្រុកកំណើតនៅក្រុងភ្នំពេញប្រទេសកម្ពុជា បច្ចុប្បន្នធ្វើការ

នៅ​វិទ្យុមិត្តភាពកម្ពុជា-ចិន នៃវិទ្យុអន្តរជាតិចិន ក្នុងក្រុងប៉េកាំង​ ប្រទេសចិន ។ 

ក្នុងនាម​បុគ្គលិកបរទេស ដោយចូលបំរើការងារនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០០៩ 

តួនាទីជាពិធីករនៃនាទី​ព័ត៌មាន រីករាយចុងសប្តាហ៍ ធ្វើដំណើរជាមួយអ្នក និង

រៀនភាសាចិន ។ 

    ការឧទ្ទេសនាមអំពីនាទីនីមួយៗ   

    នាទីព័តមាន ផ្តល់ជូនប្រិយមិត្តនូវព្រឹត្តិការណ៍ថ្មីៗទាន់ហេតុការណ៌ក្នុងប្រទេស

កម្ពុជា​ ចិន និងពិភពលោក ។       

    នាទីរីករាយចុងសប្តាហ៍ ឧទ្ទេសនាមអំពីអ្នកចំរៀង និងអាល់ប៊ុមចំរៀងថ្មីៗបទ

ចំរៀងថ្មីៗ បទចំរៀងចាស់ៗ ដែលនៅពេញនិយម ​សំណើចខ្លីៗ រឿងក្នុងសៀវភៅ

ចិត្តសាស្រ្ត​ និង​​ រឿងប្រលោមលោកមនោសញ្ចេតនាខ្នាតខ្លី​និងវែងជាដើម ដែល

ចាក់ផ្សាយនៅរៀងរាល់ ថ្ងៃសៅរ៌ វេលាម៉ោង ១៩ និង ១៥ នាទី និងថ្ងៃអាទិត្យ វេលា

ម៉ោង ០៧ និង ១៥ នាទី ចាក់ផ្សាយសារឡើងវិញ ។ 

    នាទីធ្វើដំណើរជាមួយអ្នក សរុបព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសកម្ពុជាចិន និង

ពិភពលោកប្រចាំចុងសប្តាហ៍ថ្ងៃសុក្រ និងឧទ្ទេសនាមអំពីទេសភាពស្អាតៗ នៃតំបន់

ទេសចរណ៌ក្នុងប្រទេស​ចិននិងពិភពលោក ។ 

    នាទីរៀនភាសាចិន បង្រៀនអំពីការសន្ទនាងាយៗសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ និង

ពាក្យប្រើប្រាស់ នៅតាមកន្លែងធ្វើការនានា ព្រមទាំងពាក្យដែលពាក់ព័ន្ធនិងពាណិ

ជ្ជកម្ម​ ឧស្សាហ​កម្ម កសិកម្ម និងទេសចរណ៌ជាដើម ។  

 

 

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040