pause
音量+
Play
音量-

វីដេអូ

គួសុធា
2011-12-13 17:12:23  cri  Web Editor:cambodian

     នាងខ្ញុំគួសុធា បានសិក្សាភាសាខ្មែរនៅសកលវិទ្យាល័យភាសាបរទេសប៉េកាំងអស់​រយៈពេល ៤ ឆ្នាំ ។ ក្រោយពេលបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ នាងខ្ញុំបានចូលបំរើ​ការងារនៅវិទ្យុអន្តរជាតិចិន

    នាងខ្ញុំចូលចិត្តធ្វើការងារផ្សាយសំឡេងណាស់ ដោយមកពីនាងខ្ញុំចង់ក្លាយទៅជាអ្នក​

ផ្សាយសំឡេងជាខេមរភាសាដ៏ឆ្នើម  បានជានាងខ្ញុំបានទៅបន្តវិជ្ជានៅសកលវិទ្យាល័យ​

ភូមិន្ទភ្នំពេញ ។ពេលរៀនសូត្រនៅភ្នំពេញ នាងខ្ញុំក៏បានឆ្លៀតឱកាសទៅរៀនពីការផ្សាយ​

សំឡេងនៅវិទ្យុជាតិកម្ពុជាតាមអ្នកគ្រូរស់ កណ្តាវី ។ការរៀនសូត្រតាមអ្នកគ្រូបានរក្សា​

ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរសម្រាប់ការបន្តវិជ្ជារបស់នាងខ្ញុំនៅភ្នំពេញ ។

       ឥឡូវនេះ នាងខ្ញុំបានមកដល់ទឹកដីកម្ពុជាជាថ្មីម្តងទៀត  ដើម្បីរៀបចំទីស្នាក់ការនៃ​

វិទ្យុអន្តរជាតិចិននៅភ្នំពេញ។ ពេលទីស្នាក់ការសម្ពោធបើក វិទ្យុយើងខ្ញុំនឹងផ្សាយកម្មវិធី​

ជាភាសាខែ្មរដោយផ្ទាល់នៅភ្នំពេញ ។ ទីស្នាក់ការនៃវិទ្យុអន្តរជាតិចិននៅភ្នំពេញក៏ដូចជា​

ទីស្នាក់ការវិទ្យុមិត្តភាពកម្ពុជាចិនគឺឋិតនៅបន្ទប់លេខ១៩អា ជាន់ទី១៩វិមានកាណាឌីយ៉ា​

អាគារលេខ៣១៥ ផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដួនពេញ ភ្នំពេញ ។ បើប្រិយមិត្តមាន​ពេលទំនេរ ស្វាគមន៍មកទស្សនានិងជជែកកំសាន្តជាមួយយើងខ្ញុំ ។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040