ថ្ងៃទី ៧ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការចរចាជាមួយលោក Nazarbayev ប្រធានាធិបតីប្រទេសកាហ្សាស្ថាននៅក្រុងAstana ។ ប្រមុខរដ្ឋប្រទេសទាំងពីរបានបូកសរុបការអភិឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងកាហ្សាស្ថាន រៀបចំផែនការទាំងស្រុងនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយបានដើរដល់មតិឯកភាពគ្នាជាសំខាន់និងទូលំទូលាយស្តីពីការពង្រីកទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកាហ្សាស្ថានដោយស៊ីជម្រៅ ។
ប្រមុខរដ្ឋប្រទេសទាំងពីរបានសម្គាល់ថា នៅក្នុងបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងយកចិត្តទុកដាក់ក្រៃលែងរបស់ភាគិម្ខាងទៀត ភាគីទាំងពីរនឹងបន្តរក្សាការទាក់ទងគ្នានិងសម្របសម្រួលគ្នាដោយជិតស្និទ្ធ ។
ប្រមុខរដ្ឋប្រទេសទាំងពីរបានគូសបញ្ជាក់ថា ភាគីចិននិងកាហ្សាស្ថានត្រូវគិតគូពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន កែសម្រួលរចនាសម្ព័ន្ធពាណិជ្ជកម្មទ្វេភាគី ជំរុញពាណិជ្ជកម្មមានពិពិធកម្ម ៕