pause
音量+
Play
音量-

វីដេអូ

លោក ​Xi JinPing ​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៨​នៃ​ក្រុម​G20​ថា ​​គាំពារ​យ៉ាង​ដាច់​ខាត​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​ ប្រទេស​ចិន​មាន​លទ្ធភាព​និង​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​ឲ្យ​សេដ្ឋកិច្ច​រីកចំរើន​ទៅ​មុខ​ដោយ​បរិសុទ្ធ​និង​និរន្តរភាព​
2013-09-06 16:24:30   cri  Web Editor:Ma Xiaoqing

      ថ្ងៃទី៥ខែកញ្ញា កិច្ចប្រជុំកំពូលលើកទី៨នៃអ្នកដឹកនាំរបស់ក្រុមG20បានបើកធ្វើនៅ​ក្រុង Saint Peterburg ប្រទេសរុស្ស៊ី ។លោកXi JinPing ប្រធានរដ្ឋចិនបានចូលរួមកិច្ច​ប្រជុំហើយបានថ្លែងសុន្ទរកថាដ៏មានសារសំខាន់ គូសបញ្ជាក់ថា ប្រទេសនានាត្រូវតែ​មានចក្ខុវិស័យវែងឆ្ងាយ គាំពារយ៉ាងដាច់ខាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកបែប​បើកទូលាយ កសាងទំនាក់ទំនងដៃគូសេដ្ឋកិច្ចកាន់តែស្និទ្ធស្នាល ធានាបានកាតព្វកិច្ច​ដែលត្រូវរ៉ាប់រង ។ប្រទេសចិនមានលទ្ធភាពនិងមានសមត្ថភាពក្នុងការសម្រេចឲ្យសេដ្ឋ​កិច្ចរីកចំរើនទៅមុខដោយបរិសុទ្ធនិងនិរន្តរភាព។

     ពេលថ្លែងសុន្ទរកថា លោកXi JinPing បានបង្ហាញថា បច្ចុប្បន្ន យើងត្រូវតែខិតខំ​បង្កើតសេដ្ឋកិច្ចពិភពលោកដែលប្រទេសនានាអាចអភិវឌ្ឍន៍និងឆ្នៃប្រឌិតថ្មី ការទាក់​ទងគ្នាក្នុងកំណើននិងសមាហរណកម្មនៃផលប្រយោជន៍។

     ការបង្កើតសេដ្ឋកិច្ចពិភពលោកបែបនេះ ចាំបាច់ត្រូវតែសមាជិកនានានៃក្រុមG20​ កសាងទំនាក់ទំនងដៃគូសេដ្ឋកិច្ចកាន់តែស្និទ្ធស្នាល  ធានាបានកាតព្វកិច្ចដែលត្រូវរ៉ាប់​រង។

    លោកXi JinPing នៅបានបង្ហាញថា ដើម្បីជំរុញសង្គមសេដ្ឋកិច្ចប្រទេសចិនឲ្យរីក​ចំរើនទៅមុខដោយបរិសុទ្ធនិងនិរន្តរភាព ប្រទេសចិនត្រូវតែជំរុញធ្វើកំណែទម្រង់យ៉ាង​ដាច់ខាតនិងមិនងាករេ។យើងកំពុងតែធ្វើការស្រាវជ្រាវជាទូទៅអំពីការធ្វើឲ្យកំណែទម្រង់​គ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធក្នុងវិស័យនានា។ប្រ​ទេសចិននឹងបង្កើនកិច្ចកសាងនៃប្រព័ន្ធទីផ្សារ ធ្វើយ៉ាងណាឲ្យទីផ្សារដើរតួនាទីមានជំហរ​ជាមូលដ្ឋានក្នុងការចាត់ចែងប្រភពធនធានបានកាន់តែពេញលេញ។ប្រទេសចិននឹងប្រ​កាន់ខ្ជាប់នូវយុទ្ធសាស្រ្តបើកចំហដែលផ្តល់ផលដល់គ្នាទៅវិញទៅមកនិងឈ្នះជាមួយគ្នា​។ធ្វើឲ្យច្បាប់និងនីតិប្បញ្ញត្តិកាន់តែពេញលេញ បង្កើតបរិយាកាសគ្រប់គ្រងដោយច្បាប់​ដែលអាចធ្វើឲ្យអាជីវកម្មដោយប្រកបយុត្តិធ៌មសំរាប់សហគ្រាសរបស់ប្រទេសនានាក្នុង​ប្រទេសចិន ដោះស្រាយការវិវាទពាណិជ្ជកម្មជាមួយនឹងប្រទេសមានពាក់ព័ន្ធដោយឆ្លង​តាមការពិគ្រោះពិភាក្សាគ្នា។
© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040