ថ្ងៃទី ៥ ខែកញ្ញា លោកប្រធានរដ្ឋចិន Xi Jinping បានចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការនៃអ្នកដឹកនាំប្រទេស Brics នៅក្រុង Saint Peterburg បានផ្លាស់ប្តូរយោបល់និងសម្របសម្រួលគោលជំហរស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេស Brics ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់ជាមួយលោកប្រធានាធិបតីប្រេស៊ីល Rousseff លោកប្រធានាធិបតីរុស្ស៊ី Putin លោកនាយករដ្ឋមន្ត្រីឥណ្ឌា Singh និងលោកប្រធានាធិបតីអាហ្រ្វិកខាងត្បូង Zuma ។
លោក Xi Jinping បានថ្លែងថា ប្រទេស Brics ត្រូវសម្របសម្រួលធ្វើប្រតិបត្តិការ ជំរុញសន្និសីទកំពូលក្រុង Saint Peterburg នៃក្រុមប្រទេស G20 ដែលជិតនឹងបើកធ្វើអោយទទួលបានប្រសិទ្ធិផលដ៏សកម្ម ។ ក្រោមសភាពការណ៍បច្ចុប្បន្ននេះ ទីមួយគឺត្រូវទប់ទល់ឲ្យបានល្អជាមួយគ្នាទៅនឹងលទ្ធផលហូរទៅខាងក្រៅនៃគោលនយោបាយរូបិយវត្ថុដ៏ធូស្រាលនៃប្រទេសរីកលូតលាស់ ។ ទីពីរត្រូវរួមគ្នាគាំពារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកតាមបែបបើកទូលាយ ប្រឆាំងនឹងការការពារនិយមផ្នែកពាណិជ្ជកម្ម ជំរុញការចរចាវគ្គដូហារដើម្បីទទួលប្រសិទ្ធិភាពជាបឋម ។ ទីបីគឺត្រូវលើកកម្ពស់លក្ខណៈតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសទីផ្សារបែបថ្មី ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ។ ត្រូវបង្កើនល្បឿនបង្កើតធនាគារអភិវឌ្ឍន៍ប្រទេស Brics និងមូលនិធីរូបិយប័ណ្ណបម្រុងទុកគ្រាមានហានិភ័យ កសាងបណ្តាញសន្តិសុខផ្នែកហិរញ្ញវត្ថុនៃប្រទេស Brics ។
អ្នកដឹកនាំដែលចូលរួមសន្និសីទបានថ្លែងថា សេដ្ឋកិច្ចពិភពលោកនាបច្ចុប្បន្ននេះនៅតែប្រឈមមុខនឹងគ្រោះថ្នាក់និងការសាកល្បង មូលដ្ឋាននៃការងើបឡើងវិញគឺធនធាននៅខ្សោយ ។ តួអង្គសេដ្ឋកិច្ចសំខាន់ ដែលរួមមានសមាជិកនៃក្រុមប្រទេសG20 ត្រូវបង្កើនការសម្របសម្រួលផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រួមកម្លាំងគ្នាជំរុញសេដ្ឋកិច្ចពិភពលោកអោយមានការកើនឡើងយ៉ាងខ្លាំងជានិរន្តនិងមានតុល្យាភាព ។ អ្នកដឹកនាំដែលចូលរួមសន្និសីទបានរំលឹកម្តងទៀតប្រឆាំងការការពារនិយមខាងពាណិជ្ជកម្ម ហើយមានបំណងរួមជាមួយភាគីនានាផ្សេងទៀត ជំរុញការចរចាវគ្គដូហារនៃអង្គការពាណិជ្ជកម្មពិភពលោកទទួលការវិវឌ្ឍន៍ដ៏សកម្ម ។ ប្រទេស Brics ត្រូវបង្កើនការទាក់ទងនិងសម្របសម្រួល ដើម្បីគាំពារផលប្រយោជន៍រួម ៕