ថ្ងៃត្រង់ថ្ងៃទី ៣ ខែកញ្ញា តាមម៉ោងតំបន់ លោក XiJinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ក្រុងអាស្ខាបាត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទួកមេនីស្ថាន។
ប្រទេសទួកមេនីស្ថាន ជាទីគោលដៅដំបូងរបស់ដំណើរទស្សនកិច្ចនៅអាស៊ីកណ្តាលរបស់លោក XiJinping ។បន្ទាប់មក លោក នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋចំពោះប្រទេសកាហ្សាក់ស្ថាន អ៊ូស្បេគីស្ថាន និងឃើគីស្ថាន ។ លោកនឹងអញ្ជើញចូលរួមសន្និសីទកំពូលលើកទី ៨ នៃអ្នកដឹកនាំក្រុមប្រទេស G20 ដែលនឹងបើកធ្វើនៅក្រុង ប៉េចេរបូគប្រទេសរុស្ស៊ី ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកញ្ញា , នៅថ្ងៃទី ១៣ ខែកញ្ញា លោកនៅនឹងអញ្ជើញចូលរួមសន្និសីទលើកទី ១៣ នៃក្រុមប្រឹក្សាភិបាលប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការសហការសៀងហៃ ដែលបើកធ្វើនៅ Bishkek ប្រទេសឃើគីស្ថាន៕